ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ៖ ការកសាង និងអភិវឌ្ឍប្រទេសរយៈពេលជាង៤០ឆ្នាំមកនេះ មិនអាចខ្វះតួអង្គលោកគ្រូ អ្នកគ្រូ
ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាបុគ្គលិកសិក្សា នៃគ្រឹះស្ថានអប់រំសាធារណៈក្នុងរាជធានីភ្នំពេញ ប្រមាណ៣,៥០០ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលបានរៀបចំកម្មវិធីជួបជុំប្រកប ដោយអត្ថន័យ និងភាពសប្បាយរីករាយ ក្នុងលក្ខណៈជាមហាគ្រួសារដ៏ធំមួយជាមួយ នឹងវត្តមានរបស់លោកគ្រូអ្នកគ្រូជាសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ប្រមាណ៣,៥០០ នាក់។ លោកថា ការកសាង និងអភិវឌ្ឍប្រទេសរយៈពេលជាង៤០ ឆ្នាំមកនេះ គឺជាការចូលរួមចំណែកមិនអាចខ្វះបានរបស់តួអង្គលោកគ្រូអ្នកគ្រូ។ លោកគ្រូអ្នកគ្រូ ជាឪពុកម្តាយទីពីរ ដោយលោកជួយបង្ហាត់បង្រៀនបំពេញឱ្យសិស្សម្នាក់ៗនូវចំណេះដឹង គុណធម៌ សីលធម៌ និងសមត្ថភាពគ្រប់យ៉ាង។

ជាក់ស្តែង សព្វថ្ងៃ ប្រទេសយើងអាចម្ចាស់ការខ្លួនឯងលើគ្រប់វិស័យ។ បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត កូនខ្មែរ ដែលទទួលបានការអប់រំក្នុងប្រទេស ហើយមួយចំនួនក៏បានទៅបន្តនៅបរទេស គឺបានចូលបម្រើការងារនៅតាមបណ្តាក្រសួង-ស្ថាប័នរដ្ឋ និងក្នុងវិស័យឯកជន រួមទាំងអង្គការជាតិ-អន្តរជាតិនានាផងដែរ។ ទាំងនេះ ជាសក្ខីភាពពិតជាក់ស្តែងនៃកម្រិតគុណភាព នៃវិស័យអប់រំរបស់យើង និងជាមោទនភាពរបស់ធនធានមនុស្សខ្មែរ ដែលបណ្តុះបណ្តាលដោយប្រព័ន្ធអប់រំខ្មែរ។

ក្នុងន័យនេះ ការបន្តុះបង្អាប់ណាមួយមកលើធនធានមនុស្សខ្មែរ គឺជាការវាយប្រហារមកលើការខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ និងឪពុកម្តាយ អាណាព្យាបាល ដែលបានខិតខំតស៊ូយ៉ាងលំបាក ហើយក៏នេះជាការមើលងាយជាតិខ្មែរផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត អះអាងថា គណបក្សប្រជាជនកម្ពុជា តែងបានតម្រង់មុខព្រួញផ្តោតលើការកសាងធនធានមនុស្សជាអាទិភាពខ្ពស់បំផុត ព្រោះកត្តាមនុស្សជាកាតាលីករនៃកំណើន និងការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ រួមទាំងទឹក ភ្លើង ផ្លូវ ជាដើម។ បម្រើឱ្យទស្សនវិស័យនេះ ក្រៅពីការខិតខំកសាងសាលារៀននៅទូទាំងប្រទេស គឺកត្តាជីវភាពរបស់គ្រូបង្រៀន តែងត្រូវបានគិតគូរយកចិត្តទុកដាក់ និងជំរុញលើកកម្ពស់ជាប់ជាប្រចាំ។ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីផ្ទាល់ លោកយល់ថា សមិទ្ធផលដែលសម្រេចបានកន្លងមកនេះ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ ដូច្នេះ សម្រាប់អនាគតទៅមុខទៀត គឺឆន្ទៈ ការប្តេជ្ញាចិត្ត និងគោលនយោបាយឥតងាករេរបស់គណបក្ស ក៏នៅបន្តផ្តោតលើការបម្រើប្រជាពលរដ្ឋ, ការអភិវឌ្ឍប្រទេស, ការពង្រឹងយុត្តិធម៌សង្គមលើមូលដ្ឋាននីតិរដ្ឋ និងគោលការណ៍សមធម៌, ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព និងស្ថិរភាពជាតិ។

ជាមួយគ្នានោះ នឹងបន្តយកចិត្តទុកដាក់លើការលើកកម្ពស់ជីវភាពលោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សា ឱ្យមានភាពល្អប្រសើរឡើងជាលំដាប់ សំដៅខិតខំធ្វើយ៉ាងណាឱ្យលោកគ្រូអ្នកគ្រូមានលំនឹងស្ថិរភាពផ្នែកសេដ្ឋកិច្ច ជាការបង្កលក្ខណៈដល់ការសិក្សាស្រាវជ្រាវអភិវឌ្ឍសមត្ថភាព ដើម្បីបន្តចូលរួមពង្រឹងប្រព័ន្ធអប់រំកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពជឿនលឿន ធានាបាននូវឱកាសនៃការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព៕
ដោយ ៖ កោះកែវ




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


