ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន វេរប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃចំនួន ១០វត្ត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល
លោកជំទាវ ម៉ែន សំអន ឧបានយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋភិបាល បានវេរប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃចំនួន ១០វត្ត ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នាព្រឹកថ្ងៃថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២២។
ជារៀងរាលឆ្នាំ លោកជំទាវបានវេរប្រគេនទេយ្យវត្ថុ និងចង្ហាន់ដល់ព្រះសង្ឃចំនួន ១០វត្ត រួមមាន៖ ១. វត្តមុន្នីប្រសិទ្ធិវង្ស ២.វត្តអង្គសិរីសួស្តី ៣.វត្តច័ន្ទបុរីវង្ស ៤.វត្តសុវណ្ណវារី និង ៥.វត្តមហានន្ទិយនេរញ្ចរារាមនិវេទ ឬ(វត្តព្រែកប្រាំង) ៦. វត្តស្វាយពពែ ៧. វត្តលង្កាកុសុមារាម ៨.វត្តឧណ្ណាឡោម ៩.វត្តសារាវ័ន្តតេជោ និង ១០. វត្តមុន្នីសុវណ្ណ (ហៅចំពុះក្អែក) ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញក្ខន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉េង ប៉ាត់ និងញ្ញាតិការទាំង ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាពិសេស បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលលះបង់អាយុជីវិត ដើម្បីជាតិមាតុភូមិ។
លោកជំទាវ ម៉ែន សំអន ក៏បានបួសសួងដល់ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី ៥ នៃកបិលមហាព្រហ្ម តាមជួយប្រោសព្រំ និងតាមបីបាច់ថែរក្សាប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមមានសុខភាពល្អ និងទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត។
ទេយ្យវត្ថុ ដែលបានវេរ និងប្រគេនក្នុងថ្ងៃនេះ រួមមាន ៖ (១) អង្ករ ៣០០គីឡូក្រាម (២)ស្ករស ១ បាវ (៣)ទឹកសុទ្ធ ៥ កេស (៤) ទឹកក្រូច ៥ កេស (៥) មី ៥ កេស (៦) ទឹកដោះគោ ១កេស (៧) ម៉ាស ១ កេស (៨)ទឹកត្រី ២យួរ (៩)ទឹកស៊ីអ៊ីវ ២យួរ (១០)ត្រីងៀត ៥គីឡូ (១១) អំបិល ១០គីឡូក្រាម និងថវិកា ២លានរៀល៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន