ព័ត៌មានជាតិ
ក្រសួងនឹងជូនដំណឹងពាក់ព័ន្ធនឹងបេក្ខជនប្រឡងបាក់ឌុបដល់សាធារណជននាពេលឆាប់ៗនេះ
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៦ធ្នូនេះថា ក្រសួងអប់រំ នឹងជម្រាបជូនដល់សាធារណជនឲ្យបានជ្រាបពាក់ព័ន្ធទៅនឹងបេក្ខជនប្រឡងបាក់ឌុបនាពេលឆាប់ៗនេះ បន្ទាប់ពីក្រសួងប្រជុំផ្ទៃក្នុងរួចរាល់នោះ។
លោកបានមានប្រសាសន៍បន្តទៀតថា « ក្រសួងអប់រំ យុវជននិងកីឡា គោរពទទួលអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ពិភាក្សាផ្ទៃក្នុងក្រសួង រួចនឹងជម្រាបជូនពីករណីនេះក្នុងពេលឆាប់ៗនេះ»។
ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋកាលពីថ្ងៃទី១៥ធ្នូ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានប្រកាសអនុញ្ញាតឱ្យសិស្សថ្នាក់ទី១២ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ជាប់ស្វ័យប្រវត្តិ ដោយមិនចាំបាច់ឆ្លងកាត់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលត្រូវបានកំណត់ធ្វើនៅថ្ងៃទី១១ខែមករាឆ្នាំក្រោយនោះឡើយ ដោយថា ដើម្បីការពារការចម្លងជំងឺកូវីដ១៩។

សម្តេចតេជោបានបញ្ជាក់ថា មូលហេតុដែលសម្តេចជ្រើសរើសមធ្យោបាយនេះដោយសាររដ្ឋាភិបាល មិនទាន់អាចទប់ស្កាត់បានទាំងស្រុងនូវព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍២៨វិច្ឆិកា ខណៈកម្ពុជាមិនទាន់បានទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា «ប្រឡងរួមធ្វើវាមិនកើតព្រោះខ្ញុំមិនអនុញ្ញាតឱ្យធ្វើទេ ព្រោះលោកឯងយកតែវិស័យអប់រំមួយយកមកគិត អត់មានគិតដល់ប្រជាជនទូទៅ តើឱ្យខ្ញុំទទួលម៉េចបាន។មេដឹកនាំប្រទេសទទួលខុសត្រូវមុខសភា ក៏ដូចជាការទទួលខុសត្រូវចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ។ ទុកឱ្យកូនគេងាប់ឆ្លងពេញទឹកពេញដីពេញហ្នឹងដោយសារតែរឿងពួកអស់លោកធ្វើដូច្នេះ។ ខ្ញុំមានសិទ្ធិអារកាត់ ខ្ញុំអត់ឱ្យប្រឡងទេនៅថ្ងៃទី១១ ខែមករា ខ្ញុំអត់ឱ្យប្រឡងទេ»។
លោក រស់ សុវាចា បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០១៩-២០២០នេះ បេក្ខជនដែលបានដាក់ពាក្យប្រឡងបាក់ឌុប មានចំនួន១២១១០៨នាក់ ក្នុងនោះ ស្រី ៦៣ ៩០៨នាក់ និងត្រូវបានបែងចែកថ្នាក់វិទ្យាសាស្ត្រ ដែលមានបេក្ខជនប្រឡង៤០ ៧៤៦នាក់ និងថ្នាក់វិទ្យាសាស្ដ្រសង្គមដែលមានបេក្ខជនចុះឈ្មោះប្រឡង៨០៣៦២នាក់៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


