Connect with us

ព័ត៌មានជាតិ

ពិធី​ចុះ​អនុស្សរណៈ​លើ​ឌីជីថល ផ្លែ​ក​ហ្វ​ម ទេសចរណ៍​សម្រាប់​ទីក្រុង​ឆ្លាត​វៃ​សៀមរាប

បានផុស

នៅ

សៀម​រា​ប ៖ នៅ​សណ្ឋាគារ ម៉េ​ម័​រ​ថោ​ឡែ​សរី​សត និង ស្ប៉ា ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី ២១ ខែ មេសា ឆ្នាំ​២០២២​នេះ មាន​ធ្វើ ពិធី​ចុះ​អនុស្សរណៈ​លើ​ឌីជីថល ផ្លែ​ក​ហ្វ​ម ទេសចរណ៍​សម្រាប់​ទីក្រុង​ឆ្លាត​វៃ​សៀមរាប រវាង​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប និង​ក្រុមហ៊ុន​នី​ប​ប៉ុង​កូ​អេ ក្រោម​វត្តមាន​លោក លី សែ អគ្គនាយក​គ្រឹះស្ថាន​អង្គរ និង​លោក KAWAGUCHI / Masaki ប្រធានការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក​ឧកញ៉ា ប្រធាន សភាពាណិជ្ជកម្ម​ខេត្តសៀមរាប​.​ឧ​ត្ត​រ​មានជ័យ អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ និង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំង​សមាជិកសមាគម​ក្លឹប​ទេសចរណ៍ និង បុគ្គលិក​ក្រុមហ៊ុន​មួយចំនួន​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​លោក ហ្វី​លី​ព កៅ ប្រធាន​សមាគម​ក្លឹប​ទេសចរណ៍​សៀមរាប បាន​បញ្ជាក់​ពី​គោលបំណង​លើ​ការចុះ​អនុស្សរណៈ ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​វិស័យ​ឯកជន និង ស្ថាប័ន​សាធារណៈ ដែល​ពាក់ព័ន្ធ ក្នុងការ​ព​ន្លឿ​ន​តាមបែប​ឌី​ជី​ង​ល​លើ​គោលដៅ​ទេសចរណ៍ និង ការកសាង​ប្រព័ន្ធ​អេកូ​នៃ​អាជីវកម្ម​ទេសចរណ៍​ឆ្លាត​វៃ​មួយ ។

ក្នុង​នោះ​ដែរ​លោក NISHINO / Ken ប្រធាន​ក្រុមហ៊ុន​នី​ប​ប៉ុង​កូ​អេ បានបញ្ជាក់​អំពី​សកម្ម​ភាព​របស់​ក្រុមហ៊ុន បាន​ចូលរួម​ក្នុង​កិច្ច អភិវឌ្ឍ​នៅ​កម្ពុជា​នាពេល​កន្លងមក ។ លោក​បន្តទៀតថា ការចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់ ស្តីពី​ការ លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​បរិបទ​កូ​វីដ​នេះ ប្រកបដោយ​និរន្តរភាព និង​ភាព​ឆ្លាត​វៃ​ក្នុង​ខេត្តសៀមរាប។

មានប្រសាសន៍​នោះដែរ​លោក KAWAGUCHI / Masaki ប្រធានការិយាល័យ​កុងស៊ុល​ជប៉ុន ប្រចាំខេត្ត​សៀមរាប បាន​បញ្ជាក់ថា ក្នុងកំឡុងពេល នាយករដ្ឋមន្ត្រី​ទាំងពីរ បានទទួល​ស្គាល់ នៃ​ការទំនាក់ទំនង​ប្រទេស​ទាំងពីរ​ស្ថិតក្នុង​កម្រិត​ល្អ​បំផុត ។ លោក​បាន​បន្តទៀតថា នាយករដ្ឋមន្ត្រី​ទាំងពីរ​មាន​ទស្សនៈ​រួមគ្នា​ថា វិស័យ​ឌីជីថល​ពិត​មាន​សក្តានុពល ក្នុងការ​លើកកម្ពស់​ទំ​នាក់​ទំនង​ទ្វេភាគី ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត ។ លោក​ក៏បាន​លើក​ផងដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ប្រទេស​ជប៉ុន បាន​កំពុង​រួមចំណែក​ដល់​ការសម្រេចបាន​នូវ​ទីក្រុង​ឆ្លាត​វៃ​នៅ​កម្ពុជា ។ ម្យ៉ាងទៀត​លោក NISHINO Koei បាន​ដើរតួនាទី​ជា ទីប្រឹក្សា​គម្រោង​ទីក្រុង​ឆ្លាត​វៃ​មួយចំនួន​នៅ​ខេត្តសៀមរាប ក្នុង​រយៈ ពេល​២​ឆ្នាំ​ចុងក្រោយ ហើយ​លោក NISHINO Koei ក៏​ជា​ដៃគូរ​ដ៏​ល្អឥតខ្ចោះ​របស់​សមាគម​ក្លឹប​ទេសចរ​ណ័​សៀមរាប ដើម្បី លើកកម្ពស់​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង ភាព​ឆ្លាត​វៃ ក្នុង​ក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ ។

លោក​ក៏បាន​ធ្វើការ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន កំពុងតែ​ជួយ​ខេត្តសៀមរាប​លើ​វិស័យ ផ្លូវថ្នល់ ការផ្គត់ផ្គង់​ទឹកស្អាត ប្រព័ន្ធ​លូ វិស័យ​សុខាភិបាល ការអភិរក្ស​បរិស្ថាន ,​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង ផ្នែក​វប្បធម៌ ។ លោក​មានការ​ជឿជាក់ថា ពិធី​ចុះហត្ថលេខា​ពេលនេះ នឹង​ក្លាយជា​និមិត្តសញ្ញា​មួយទៀត នៃ​មិត្តភាព​រវាង​ជប៉ុន និង​កម្ពុជា។

​មានប្រសាសន៍​នោះ​ដែរ​លោក លី សែ អគ្គនាយក​គ្រឹះស្ថាន​អង្គរ បាន​សម្តែង​ការ​សាទរ​និង​ចាត់ទុក​ការចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព​និង​ភាព​ឆ្លាត​វៃ​ក្នុង​ខេត្តសៀមរាប នឹង​នាំមក​នូវ​ផ្លែផ្កា​សម្រាប់​ភាគី​ទាំងពីរ​ក្នុង​គោលដៅ​ទេសចរណ៍​ឆ្លាត​វៃ​ខេត្តសៀមរាប និង ជា​ចំណែក​មួយ​យ៉ាងសំខាន់ របស់​វិស័យ​ឯកជន​ចូលរួម​ជាមួយ​វិស័យ​ទេសចរណ៍ ដែលជា​ចលករ​ដ៍​មាន​សារៈប្រយោជន៍​ក្នុង​ការជួយ​ជំរុញ​ដល់​វិស័យ​ទេសចរណ៍​ឲ្យ​ងើប​ឡើងវិញ​បន្ទាប់ពី​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​នៃ​ជម្ងឺ​កូ​វីដ​-១៩​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំកន្លងមក ហើយក៍​ស្របទៅនឹង​គោលដៅ​យុ​ទ្ឋ​សាស្ត្រ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប​សម្រាប់​ឆ្នាំ​២០២១-២០៣៥​ឲ្យ​ទទួលបាន​ជោគជ័យ ដើម្បី​លើកស្ទួយ​កំណើនសេដ្ឋកិច្ច បង្កើន​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ ទៀតផង ។

ក្រុង​សៀមរាប បន្ទាប់ពី​បានដាក់​បញ្ចូល​ទៅក្នុង​សមាជិក​នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​កាលពី​ឆ្នាំ​២០១៨​មក រដ្ឋបាលខេត្ត​និង​រដ្ឋបាល​ក្រុង បាន​បង្កើន​នូវ​ចំណាយ​សាធារណៈ​វិនិយោគ​ទៅលើ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធ​ក្នុង​ក្រុង ជា​គោលដៅ​ដើម្បី​សម្រេចបាន​នូវ​ការកសាង​ទីក្រុង​ឆ្លាត​វៃ​សៀមរាប​ឲ្យ​ស្របតាម​ផែនការ​ទីក្រុង​ឆ្លាត​វៃ​នៃ​សមាគម​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន តាមរយៈ​ការស្នើសុំ​ជំនួយ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស សម្រាប់​រៀបចំ​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(Jica)​។

ជាល​ទ្ធ​ផល Jica បាន​ទទួលយក​សំណើ​និង​បាន​ជួយ​រៀបចំ​ក្រុង​សៀមរាប​ជាទី​ក្រុង​ឆ្លាត​វៃ​អាស៊ាន តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​អស់​រយៈពេល​ជាង​១​ឆ្នាំ​ហើយ​ក្រុម​កា​ងារ​បាន​ជួយ​រៀបចំ​សេចក្តីព្រាង​ផែនការ​ចង្អុល​ផ្លូវ ជួយ​សិក្សា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​កាត់បន្ថយ​ផលប៉ះពាល់​នានា​ផងដែរ​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម