Connect with us

ព័ត៌មានជាតិ

លោក អូន ព័ន្ធមុនីរ័ត្ន គាំទ្រការអប់រំតាមបែបឌីជីថល ទាញប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល

បានផុស

នៅ

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានគាំទ្រដល់គំនិតផ្តួចផ្តើមនៃការអប់រំតាមបែបឌីជីថលដើម្បីពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថលដល់សិស្ស និស្សិតនិងយុវជន ក្នុងគោលបំណងទាញប្រយោជន៍ពីសេដ្ឋកិច្ចឌីជីថល និងធ្វើឱ្យយុវជនជំនាន់ក្រោយមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗ និងទីផ្សារឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការគាំទ្រដល់គំនិតផ្តួចផ្តើមនៃការអប់រំតាមបែបឌីជីថលរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំយុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២។

លោក អូន ព័ន្ធមុនីរ័ត្ន គាំទ្រដល់ការសម្រួចអាទិភាពសកម្មភាពដែលផ្ដោតលើលទ្ធផល និងការអនុវត្តការកែទម្រង់អប់រំដំណាក់កាលទី៣ ដែលផ្តោតលើការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាពដែលកិច្ចការទាំងនេះពិតជាឆ្លើយតបទៅនឹងការដ្ឋាននៃការងារកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា នៅក្នុងយុគសម័យនៃបដិវត្តឧស្សាហកម្មទី ៤ (IR 4) តម្រូវការសិក្សារបស់ សិស្ស ក៏មានការផ្លាស់ប្ដូរស៊ីជម្រៅផងដែរ ដោយសារសិស្សត្រូវការនូវ ១. របៀបរៀនបែបថ្មីសមស្របទៅនឹងវិធីសាស្ត្រថ្មីនៃការបង្រៀន ២. ការទទួលបាននូវការបណ្តុះបណ្តាលជំនាញថ្មីៗ ពិសេសជំនាញឌីជីថល ដើម្បីដោះស្រាយបញ្ហាប្រឈមនៃសតវត្សទី ២១ និង ៣. ការត្រៀមខ្លួនបានសមស្របសម្រាប់ទីផ្សារការងារ ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

នៅក្នុងសន្និបាតនោះ រដ្ឋមន្រ្តីក្រសួងអប់រំថ្លែងថា ទោះស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ ក៏ក្រសួងអប់រំនៅតែពុះពារសម្រេចឱ្យបាននូវកំណែទម្រង់វិស័យអប់រំចំនួន ៤ ចំណុច ផងដែរ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា មានប្រសាសន៍ថា សមិទ្ធផលការងារសំខាន់ៗដែលក្រសួងអប់រំសម្រេចបានក្នុងឆ្នាំ សិក្សា ២០២០- ២០២១ កន្លងមកនៅក្នុងដំណើរការនៃការបង្រៀន និងរៀនក្នុងបរិបទកូវីដ-១៩ ជាពិសេសដំណាក់កាលនៃកំណែទម្រង់វិស័យអប់រំ រួមមាន ១. ដំណាក់កាលនៃកំណែទម្រង់វិស័យអប់រំដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍធនធានមនុស្សក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៥ នៃរដ្ឋសភា។ ២. ស្ថានភាពរបស់វិស័យអប់រំក្នុងឆ្នាំសិក្សា២០២១- ២០២២ ៣. ការអភិវឌ្ឍយុវជន និង៤. ការងារអប់រំកាយ និងកីឡា។

លោករដ្ឋមន្រ្តីបានបន្ដថា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកទល់ពេលនេះក្រសួងអប់រំបានអនុវត្តដោយខ្ជាប់ខ្លួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការសុវត្ថិភាពសុខភាពព្រមទាំងបានដាក់ចេញនូវវិធានការផ្ទៃក្នុងដ៏មានប្រសិទ្ធភាពក្នុងគោលដៅធានា ១. ការអនុវត្តបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពសម្រាប់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។ ២. ការរៀបចំកែលម្អ និងបំពេញបន្ថែមនូវហេដ្ឋារចនា សម្ព័ន្ធអនាម័យ បង្គន់អនាម័យ និងទឹកស្អាតនៅតាមសាលារៀន។ ៣. ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក ការអប់រំឌីជីថល និងការផ្តល់សេវារៀនសូត្រពីចម្ងាយ និង ៤. ការបើកដំណើរការគ្រឹះស្ថានសិក្សាឡើង វិញជាដំណាក់កាលនិងប្រកបដោយភាពប្រុងប្រយ័ត្ន។

រដ្ឋមន្រ្តីក្រសួងអប់រំបន្ដទៀតថា វិធានការទាំងអស់នេះបានធានាឱ្យសិស្សានុសិស្សនិស្សិតនៅគ្រប់ភូមិសិក្សាបានបន្តទទួលបានសេវាអប់រំតាមគ្រប់រូបភាព ឬហៅថា “ការអប់ រំតាមបែបចម្រុះ” មានន័យថា សិស្សរៀននៅក្នុងថ្នាក់ផង រៀនពីចម្ងាយផង និងធ្វើស្វ័យសិក្សាផងជាពិសេស ក្រសួងអប់រំបានខិតខំជំរុញការអប់រំតាមបែបឌីជីថលឬការ សិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំពីចម្ងាយតាមបែបប្រពៃណីដោយប្រើប្រាស់សន្លឹកកិច្ចការ និងមេរៀនសង្ខេបដោយបានសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍដូចជាការរៀបចំផលិត និងផ្សព្វផ្សាយវីដេអូបង្រៀន ការបង្កើតប្រព័ន្ធទូរទស្សន៍តេជោធីវី “ទទក២” និងការផ្សព្វផ្សាយវីដេអូបង្រៀនតាមបណ្តាញផ្សព្វផ្សាយផ្លូវការដទៃទៀត ដើម្បីអាចដំណើររៀន និងបង្រៀនបានទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១០ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម