ព័ត៌មានជាតិ
អ្នកឯកទេសអប់រំ៖ ការរៀនតាមអនឡាញមិនអាចបោះបង់បានទេ
លោក បណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៨ ខែមេសានេះថា បើទោះបីជាមានការបើករៀននៅក្នុងថ្នាក់ជាធម្មតាឡើងវិញក៏ដោយ ក៏ការរៀនតាមអនឡាញនៅតែមិនអាចបោះបង់ចោលបានទេ ព្រោះវាមានផលប្រយោជន៍ច្រើន។

លោកបណ្ឌិតបានបន្តថា បច្ចុប្បន្ននេះក្រសួងអប់រំ យុវជន និងកីឡា បានតម្រូវឱ្យសិស្សត្រូវរៀនក្នុងថ្នាក់ផង និងក្រៅថ្នាក់ផងដែលគេហៅថា អនឡាញភ្លើស (បូក) ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោកបណ្ឌិតបានបន្តទៀតថា៖ “សព្វថ្ងៃនៅតែបន្តអនុវត្តដដែល ហើយទោះបីទៅថ្ងៃក្រោយមានការរៀនក្នុងថ្នាក់ពេញលេញក៏ដោយ ក៏ការសិក្សាតាមអនឡាញនៅតែមិនបោះបង់ចោលទេ ព្រោះថាបច្ចុប្បន្នទាំងនៅបរទេសក្តី និងប្រទេសយើងក្តីក្នុងបរិបទសម័យកូវីដ-១៩ យើងរៀននៅក្នុងថ្នាក់មិនបាន យើងអនុវត្តតាមអនឡាញធ្វើឱ្យសិស្សទទួលបានការសិក្សាដូចក្នុងថ្នាក់ដែរ”។
លោកបណ្ឌិត បានបន្ថែមថា គេនឹងបញ្ចូលការរៀនតាមបែបឌីជីថលនេះទៅក្នុងកម្មវិធីសិក្សាតែម្តង ដែលអាចឱ្យសិស្សរៀនក្នុងថ្នាក់ក៏បាន រៀនក្រៅថ្នាក់ក៏បាន ព្រោះថា ការរៀនតាមអនឡាញមានសារៈប្រយោជនច្រើន។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ ថាការសិក្សាតាមអនឡាញពិតជាមានសារៈសំខាន់ណាស់ក្នុងដំណាក់កាលការរាតត្បាតជំងឺកូវីដ-១៩។
លោក រស់ សុវាចា បានបន្តថា៖ “ក្នុងបរិបទកូវីដ-១៩ គោលបំណងធំសម្រាប់ការសិក្សាគឺ មានការរៀនសូត្រជាបន្តប្រកបដោយគុណភាព និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយតម្រូវឱ្យគ្រប់គ្រឹះស្ថានសិក្សា បន្តពង្រឹងការអនុវត្តសុវត្ថិភាពសុខភាពសិក្សា រក្សាគម្លាតសុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស”។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបន្តទៀតថា បច្ចុប្បន្នក្រសួងនៅតែបន្តអនុវត្តការបង្រៀន និងរៀនតាមបែបគន្លងប្រក្រតីភាពថ្មី នៃវិស័យអប់រំ ដោយប្រើប្រាស់កម្មវិធីសិក្សាចម្រុះតាមទិដ្ឋភាពជាក់ស្តែង ពោលគឺរៀននៅក្នុងថ្នាក់ផង និងនៅផ្ទះផង ដោយបែងចែកការសិក្សាឆ្លាស់គ្នាដោយក្នុងមួយថ្នាក់អាចដាក់សិស្សបានប្រមាណពី ៣០ ទៅ ៤០ នាក់ប៉ុណ្ណោះ៕
អត្ថបទ៖ សំអឿន
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


