ព័ត៌មានជាតិ
វិបត្តិកូវីដ៖ រាជរដ្ឋាភិបាល ចំណាយថវិកា ៤៨០លានដុល្លារ ចិញ្ចឹមពលរដ្ឋក្រីក្រ ៣លាននាក់ ក្នុងមួយឆ្នាំ
រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៤០លានដុល្លារ ក្នុងមួយខែ ស្មើនឹង ៤៨០លានដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ជួយដល់ពលរដ្ឋក្រីក្រ ៧០ម៉ឺនគ្រួសារ សរុបប្រជាជន ៣លាននាក់ កុំឱ្យធ្លាក់ក្រោមបន្ទាត់ក្រីក្រ នៅក្នុងវិបត្តិកូវីដ-១៩។

សម្តេច បានគូសបញ្ជាក់ថា« នេះជាការចាំបាច់ ដើម្បីចំណាយ មិនទាន់គិតអំពីការចំណាយលើបញ្ហាព្យាបាលជំងឺផ្សេងៗទេ គឺយើងគិតពីរឿងចិញ្ចឹមប្រជាពលរដ្ឋជាមុនសិន នេះជាសំណាញ់សុវត្ថិភាពសង្គម នៅក្នុងដំណាក់កាលលំបាក»។

ថវិកាដែលជួយទប់ស្កាត់ការចំណាយនេះ បានមកពីការខំប្រឹងប្រែងប្រមូលពន្ធរបស់អគ្គនាយកពន្ធដារ។ អគ្គនាយកពន្ធដារ បានរាយការណ៍ជូនសម្តេចថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ចំណូលពន្ធដារសម្រេចបាន៥៣ភាគរយហើយ ពោលគឺគិតចាប់ពីខែ មករា ដើមឆ្នាំមក។
សម្តេចតេជោ បានបញ្ជាក់ថា កាលពីឆ្នាំ ២០២១ ការប្រមូលពន្ធដារសម្រេចបានលើសផែនការ រហូតដល់១២៤ភាគរយ។ ចំណែកនៅត្រីមាសទី១ ឆ្នាំ២០២២នេះ ពន្ធដារ ប្រមូលចំណូលពន្ធបានចំនួន ៥.១១៥,៤២ពាន់លានរៀល ស្មើនឹង ១ ២៦៣,០៧លានដុល្លារ គិតជាភាគរយស្មើនឹង៤៤,៨០% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ២០២២។
សម្តេចតេជោ នាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា កំណើនចំណូលពន្ធនេះ ដោយសារតែកម្ពុជាគ្រប់គ្រងបានយ៉ាងល្អនូវសកម្មភាពសេដ្ឋកិច្ច និងសង្គម លើបញ្ហាកូវីដ-១៩។
ការលើកឡើងរបស់សម្តេចតេជោនេះ នៅក្នុងពិធីជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម ព្រឹកថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


