ព័ត៌មានជាតិ
លោក ឱម យ៉ិនទៀង ៖ ការចូលជាសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ
គ្មានគណបក្សណា ល្អដូចគណបក្សប្រជាជនកម្ពុជាឡើយ ហើយការចូលជាសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ជាការចូលក្នុងមជ្ឈដ្ឋានចាស់ទុំ សាមគ្គីភាព និងបង្រួបបង្រួមជាតិ ជាពិសេសគណបក្សប្រជាជនកម្ពុជា មានគោលការណ៍គោរពប្រជាធិបតេយ្យផ្ទៃក្នុងដ៏រឹងមាំ។

នេះជាការលើកឡើង របស់លោកបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្យប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សង្កាត់ផ្សារដេប៉ូទី ១ សង្កាត់ផ្សារដេប៉ូទី ២ និងសង្កាត់ផ្សារដេប៉ូទី ៣ នៃខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ សរុបចំនួន ៧៦៦នាក់ នៅថ្ងៃអាទិត្យ ទី ១ ខែឧសភា ឆ្នាំ ២០២២នេះ។

លោកបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានស្ថេរភាពនយោបាយ ដែលអាចជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា បានរស់នៅប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍមកដល់សព្វថ្ងៃ និងគ្រប់គ្រងបានយ៉ាងល្អ នូវការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់លើការប្តេជ្ញាចិត្ត របស់សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី កំពុងក្លាយជាអ្នកបន្តវេន របស់គណបក្សប្រជាជនកម្ពុជា ដែលជាការឆ្លុះបញ្ចាំងពីក្រអៅបេះដូង របស់សមាជិកបក្សថ្មីដ៏មានតម្លៃ ដែលកើតចេញពីចលនា ចូលប្រឡូកក្នុងឆាកជីវិតនយោបាយ របស់សមាជិកបក្សថ្មី ដើម្បីចូលរួមទទួលខុសត្រូវចំពោះជាតិមាតុភូមិ ហើយមានតែ «គណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ដែលជាក្តីសង្ឃឹមបស់ប្រជានជនយើងទាំងអស់គ្នា»។
ជាមួយគ្នានេះ លោកក៏បានសំណូមពរ ឲ្យសមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រៀមខ្លួនឲ្យរួចរាល់ សម្រាប់ការបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ គឺសមាជិកគណបក្សប្រជាជនកម្ពុជាមួយរូប ប្រែក្លាយជាសន្លឹកឆ្នោតមួយសន្លឹក៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


