ព័ត៌មានជាតិ
ខេត្តកោះកុង មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ជិត៧០នាក់ ភាគច្រើនអ្នកមិនទាន់ចាក់វ៉ាក់សាំង
រហូតមកដល់ពេលនេះ ខេត្តកោះកុង មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ប្រមាណជិត៧០នាក់ ស្រីជាង៤០នាក់ ភាគច្រើនអ្នកមិនទាន់វ៉ាក់សាំង ឬអ្នកដែលចាក់វ៉ាក់សាំងអត់គ្រប់ដូស និងអ្នកដែលមានជំងឺប្រចាំកាយ។
ថ្លែងក្នុងទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២២ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានមានប្រសាសន៍ថា ខេត្តកោះកុងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន៦៧នាក់ ស្រី៤២នាក់ ក្នុងនោះស្លាប់ដោយ Delta មាន៨នាក់។

លោកស្រីអភិបាលខេត្តបានបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំង អ្នកខ្លះបានចាក់វ៉ាក់សាំងត្រឹមដូសទី១ និងអ្នកដែលមានជំងឺប្រចាំកាយ។ រីឯអ្នកដែលបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូសជំរុញ ពេលដែលកើតកូវីដ គឺមិនធ្ងន់ធ្ងរ និងមិនប៉ះពាល់ដល់អាយុជីវិតទេព្យាបាលក៏ឆាប់ជាសៈស្បើយទៀតផង។

លោកស្រីអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើតឱ្យបាននូវភាពស៊ាំសង្គមនៅកម្ពុជា និងសូមយកចិត្តទុកដាក់អនុវត្តវិធាន “៣ការពារ
និង៣កុំ”ឱ្យបានខ្ជាប់ខ្ជួនព្រោះថា ការអនុវត្តវិធានការនេះ គឺជាវិធានការដ៏មានប្រសិទ្ធភាពបំផុត ដើម្បីទប់ស្កាត់កាឆ្លងរាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទអូមីក្រុង។

លោកស្រីអភិបាលខេត្តបានលើកឡើងទៀតថា ចាប់ពីថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងមកដល់ត្រឹម ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ នៅខេត្តកោះកុងមានប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន ចំនួន ៩៧.៤០៤នាក់ ស្រី ៤៦.២៩១ នាក់ស្មើនឹង ១០៦,០៨% ធៀបនឹងផែនការគោលដៅ។ កុមារ និងយុវវ័យ
មានអាយុចាប់ពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងដូសមូលដ្ឋានចំនួន១៥.៩៦៨នាក់ ស្រី ៧.៧១៧នាក់ ស្មើនឹង ៩៨,៤២% ធៀបនឹងផែនការគោលដៅ។កុមារអាយុ៦ឆ្នាំ ទៅ១២ឆ្នាំ បានចាក់វ៉ាក់សាំងចំនួន១៧.១៧២នាក់ ស្រីចំនួន ៨.៣៩២នាក់ ស្មើនឹង ១១០,៤០% ធៀបនឹងផែនការគោលដៅ និងកុមារអាយុ៣ឆ្នាំ ដល់៥ឆ្នាំ បានចាក់វ៉ាក់សាំងចំនួន
៦.១៤០នាក់ ស្រីចំនួន ២៧៨៩នាក់។មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តក៏បានទទួលការចាក់វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ចំនួន ៧៧.៧៥៤នាក់ ស្រីចំនួន៣៦.៨១២នាក់ និងដូសទី៤ ចំនួន ៦.៧៦២នាក់ ស្រីចំនួន ២.៣៤០នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ១៣៦២៥៤នាក់ អ្នកជាសះស្បើយសរុបចំនួន១៣៣ ១១៦នាក់និងអ្នកស្លាប់សរុបចំនួន ៣០៥៦នាក់៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


