ព័ត៌មានជាតិ
វ៉ាក់សាំងប្រភេទpfizer ជិត២លានដូស ជាជំនួយរបស់អាមេរិក នឹងដឹកមកដល់កម្ពុជានៅព្រឹកស្អែកនេះ
វ៉ាក់សាំងកូវីដ-១៩ ប្រភេទpfizer ជិត២លានដូសដែលជាជំនួយរបស់អាមេរិកតាមយន្តការកូវ៉ាក់(COVAX) នឹងដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ស្អែកនេះ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍នៅរសៀលថ្ងៃទី០២ ខែឧសភា នេះថា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាណាចក្រកម្ពុជា នឹងអញ្ជើញប្រគល់-ទទួលផ្លូវការនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ជិត២លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះជាលើកទី២ហើយ ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនដល់រដ្ឋាភិបាលកម្ពុជា តាមរយៈយន្តការកូវ៉ាក់ ខណៈលើកទី១បានផ្តល់ចំនួន១១៦០១០០ដូស ជាប្រភេទវ៉ាក់សាំងកូវីដ-១៩ ប្រភេទ“ចនសាន់ &ចនសាន់” ក្នុងនោះចំនួនវ៉ាក់សាំង ៤៥០,៥០០ ដូសបានមកដឹកដល់កម្ពុជាកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ និងវ៉ាក់សាំង ចំនួន៦០៩,៦០០ ដូសទៀត បានមកដល់កម្ពុជាកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១។

យន្តការកូវ៉ាក់ និងដៃគូ ដែលរួមមានយូនីសេហ្វ និងអង្គការសុខភាពពិភពលោកបានជួយសម្រួលដល់ការដឹកជញ្ជូនវ៉ាក់សាំងនេះមកដល់កម្ពុជាដោយសុវត្ថិភាព។ កូវ៉ាក់ (COVAX) គឺជាយន្តការសកលមិនធ្លាប់មាន ដើម្បីពន្លឿនការអភិវឌ្ឍ
និងការផលិតវ៉ាក់សំាងកូវីដ-១៩ ដែលមានសុវត្ថិភាព និងធានាឲ្យមានការទទួលបានវ៉ាក់សាំងប្រកបដោយយុត្តិធម៌ និងសមធម៌ និងឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ យូនីសេហ្វគឺជាទីភ្នាក់ងារដឹកនាំកិច្ចលទ្ធកម្ម និងការដឹកជញ្ជូនវ៉ាក់សំាងកូវីដ-១៩តាមរយៈយន្តការកូវ៉ាក់ ហើយនេះគឺជាប្រតិបត្តិការទ្រង់ទ្រាយធំបំផុត និងមានភាពស្មុគស្មាញបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តនៃយុទ្ធនាការផ្តល់ថ្នាំបង្ការ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


