Connect with us

ព័ត៌មានជាតិ

កម្ពុជា គ្រោងកាត់បន្ថយ អត្រាប្រេវ៉ាឡង់ពិការភ្នែក មកត្រឹម ០,៣៥% នៅឆ្នាំ២០៣០

បានផុស

នៅ

ប្រទេសកម្ពុជាមានគោលដៅកាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែក មកត្រឹម ០,៣៥% នៅឆ្នាំ២០៣០ ខណៈបច្ចុប្បន្នមានអត្រា ០,៣៧% នៃប្រជាជនទូទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងបើកសិក្ខាសាលាស្តីពីយុទ្ធសាស្រ្ត ដើម្បីគ្រប់គ្រង និងបង្ការភាពពិការភ្នែកសម្រាប់ចក្ខុវិស័យ២០៣០ នៅព្រឹកថ្ងៃទី០៤ ខែឧសភានេះ លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល មានប្រសាសន៍ថា ជាលទ្ធផលអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែក ក្នុងចំណោមប្រជាជនទូទៅបានធ្លាក់ចុះពី ១,២% ក្នុងឆ្នាំ១៩៩៥ មក ០,៣៨% ក្នុងឆ្នាំ២០០៧ ហើយបានបន្តធ្លាក់ចុះមកត្រឹម ០,៣៧% នៅឆ្នាំ២០១៩។ ចំណែកជំងឺត្រាក់កូម មិនមែនជាបញ្ហាសុខភាពសាធារណៈ និងជំងឺខ្វាក់មាន់ដែលបណ្តាលមកពីកង្វះជីវជាតិអា ត្រូវបានលុបបំបាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋមន្រី្ត បានបន្តទៀតថា ការបម្រែបម្រួល និងការរីកចម្រើនលើវិស័យបច្ចេកវិទ្យា បានធ្វើឱ្យតម្រូវការសុខភាពភ្នែកមានការកើនឡើង ដែលទាមទារឱ្យយើងបង្កើតផែនការយុទ្ធសាស្រ្តជាតិលើកទី៣ សម្រាប់ការគ្រប់គ្រង និងបង្ការភាពពិការភ្នែកដល់ឆ្នាំ២០៣០ ដោយមានគោលបំណងរួម កាត់បន្ថយអត្រាប្រេវ៉ាឡង់ នៃភាពពិការភ្នែកមកត្រឹម ០,៣៥% នៅឆ្នាំ២០៣០ ហើយយុទ្ធសាស្រ្តជាតិនេះ ស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក និងទីភ្នាក់ងារអន្តរជាតិសម្រាប់ការការពារភាពពិការភ្នែក និងស្របតាមផែនការយុទ្ធសាស្រ្តសុខាភិបាល ២០២២-២០៣០។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា ជាងពីរទសវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្តខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការពង្រឹងគុណភាព និងពង្រីកវិសាលភាពសុខភាពភ្នែក ក្រោមគោលនយោបាយសមធម៌សុខភាពសាធារណៈ របស់ក្រសួងសុខាភិបាល ដែលបានធ្វើឱ្យការចូលទៅប្រើប្រាស់សេវាថែទាំសុខភាពភ្នែករបស់ប្រជាពលរដ្ឋមានការកើនឡើង ព្រោះសេវាសុខភាពភ្នែកត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធថែទាំសុខភាពនៅគ្រប់កម្រិតទាំងអស់។

លោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក បានឱ្យដឹងថា សិក្ខាសាលានេះ មានគោលដៅប្រមូលផ្តុំភាគីដែលពាក់ព័ន្ធសំខាន់ៗនៅកម្ពុជា រួបរួមគ្នា និងប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវក្របខ័ណ្ឌ និងយុទ្ធសាស្រ្តសកល បង្កើតចេញជាយុទ្ធវិធីស្របតាមស្ថានភាពសុខភាពភ្នែកនៅកម្ពុជានាពេលបច្ចុប្បន្ន និងធ្វើឱ្យមានការឯកភាពគ្នាលើមហិច្ឆិតា សម្រាប់ការអនុវត្តយុទ្ធសាស្រ្តចក្ខុវិស័យ២០៣០ និងមានភាពសម្រុងគ្នាលើជំហានជាក់ស្តែង និងការកំណត់ពេលវេលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច៨ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង៨ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១៥ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម