ព័ត៌មានជាតិ
ពលរដ្ឋក្រុងប៉ោយប៉ែតសាទរអាជ្ញាធរដែលជួយធ្វើប័ណ្ណព្រំដែនដល់មូលដ្ឋាន
បន្ទាយមានជ័យ ៖ ខណៈដែលពលរដ្ឋខេត្តបន្ទាយមានជ័យជាពិសេសពលរដ្ឋក្រុងប៉ោយប៉ែតតម្រូវការធ្វើប័ណ្ណព្រំដែនជំនួសលិខិតឆ្លងដែនដែលភាគីថៃកំណត់លក្ខខណ្ឌច្រើនត្រូវចំណាយលុយនិងពេលយូរដើម្បីបានឆ្លងដែនក្រោយថៃប្រកាសបើកច្រកអន្តរជាតិខ្លឹងលឹកខាងកម្ពុជាច្រកអន្តរជាតិប៉ោយប៉ែតបានងាកមកធ្វើប័ណ្ណព្រំដែនវិញបានធ្វើការអរគុណចំពោះរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរខេត្តបន្ទាយមានជ័យក៏ដូចក្រុងប៉ោយប៉ែតដែលបានឆ្លើយតបទាន់ពេលនូវតម្រូវការពលរដ្ឋក្នុងការធ្វើប័ណ្ណព្រំដែនបានអនុញាតផ្តល់ការធ្វើប័ណ្ណព្រំដែននៅសាលាក្រុងប៉ោយប៉ែត។

តាមរយៈការប្រកាសធ្វើប័ណ្ណព្រំដែននៅសាលាក្រុងប៉ោយប៉ែត ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែតដែលមកធ្វើប័ណ្ណព្រំដែនបានឲ្យដឹងនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ពួកគាត់ពិតជាសប្បាយរីករាយណាស់ដែលអាចធ្វើប័ណ្ណព្រំដែននៅជិតផ្ទះបាន។ ព្រោះក្រោយខកខានចេញចូលច្រើនឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩បិទព្រំដែនដោយកាលពីមិនទាន់បិទច្រកពួកគាត់ចេញចូលទៅប្រកបរបរនៅផ្សាររោងគ្លឿប្រទេសថៃច្រើនប្រើកាតព្រំដែនដែលអាចចេញចូលក្នុងរយៈពេលមួយថ្ងៃនិងប្រើលិខិតឆ្លងដែនដែលអាចចូលទៅថៃបានរយៈពេលមួយខែ ដោយមានភាពងាយស្រួលមិនចំណាយថវិកាច្រើនតែឥឡូវថ្ងៃបានបើកច្រកវិញ បានតម្រូវឲ្យការចេញចូលតែលើប័ណ្ណព្រំដែននិងលិខិតឆ្លងដែនតែប៉ុណ្ណោះហើយបន្ថយរយៈពេលនៃការស្នាក់នៅលើដីថៃពាក់កណ្តាលនឹងតម្រូវឲ្យបង់ថ្លៃធានារ៉ាប់រងថែមទៀត។

តែជាមួយគ្នានោះពួកគាត់អរគុណប្រមុខរដ្ឋាភិបាលកម្ពុជានិងអាជ្ញាធរខេត្តក្រុង ដែលបានយល់ពីការលំបាករបស់ពលរដ្ឋផ្តល់ការធ្វើប័ណ្ណព្រំដែននៅក្រុងប៉ោយប៉ែត មិនចាំបាច់ទៅធ្វើនៅសាលាខេត្ដដែលមានរយៈចម្ងាយជាង៤៥គីឡូម៉ែត្រត្រូវចំណាយពេកយូរនិងថវិកាច្រើន។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ដើម្បីសម្រួលដល់ពេលវេលា នៃការស្នើសុំធ្វើប័ណ្ណព្រំដែន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចាត់បញ្ជូនមន្ត្រីអង្គភាពច្រកចេញចូលតែមួយ ចំនួន០៣រូប មកប្រចាំការ ដើម្បីសម្របសម្រួលបំពេញនីតិវិធី ទទួលពាក្យស្នើសុំធ្វើប័ណ្ណព្រំដែនរបស់បងប្អូនប្រជាពលរដ្ឋ នៅការិយាល័យច្រកចេញចូលតែមួយក្រុងប៉ោយប៉ែត ស្ថិតក្នុងបរិវេណសាលាក្រុងប៉ោយប៉ែត តាមផ្លូវជាតិលេខ៥ ភូមិគីឡូ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ដូច្នេះបងប្អូនប្រជាពលរដ្ឋ អាចមកទទួលសេវាធ្វើប័ណ្ណព្រំដែន ជាមួយមន្ត្រីប្រចាំការរបស់អង្គភាពច្រកចេញចូលតែមួយចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ តទៅ នៅការិយាល័យច្រកចេញចូលតែមួយក្រុងរៀងរាល់ថ្ងៃធ្វើការ ពីថ្ងៃច័ន្ទ-សុក្រ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធមួយ ចំនួនដូចជា ៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ឬសេចក្តីចម្លងសំបុត្រកំណើត-បញ្ជាក់កំណើតចំនួន០១ច្បាប់, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លងចំនួន០១ច្បាប់, រូបថតសាមីខ្លួនបច្ចុប្បន្ន៤×៦ចំនួន០២សន្លឹក, រូបថតកូន៣×៤ ចំនួន០២សន្លឹក(ករណីមានកូនរួមដំណើរជាមួយអាយុ១២ឆ្នាំចុះក្រោម), ត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយត្រូវផ្តិតស្នាមមេដៃលើពាក្យស្នើសុំ និងប័ណ្ណព្រំដែន។ រយៈពេលផ្តល់សេវា(៥ថ្ងៃយ៉ាងយូរ) និងតម្លៃសេវាធ្វើប័ណ្ណព្រំដែន ត្រឹមតែ២០,០០០៛(ពីរម៉ឺនរៀល) ប៉ុណ្ណោះ ដោយមិនមានការទាមទារលើសកម្រៃសេវា ដែលបានបញ្ជាក់ជូនខាងលើនោះទេ។ ករណីមានការទាមទារលើសកម្រៃសេវា សូមផ្តល់ព័ត៌មានមកខ្ញុំបាទផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទ 017 836 529 095 500 003 ឬ 011 306 600 ដើម្បីមានវិធានការ៕
ដោយ ៖ អែប ពៅ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


