ព័ត៌មានជាតិ
បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការបណ្តុះ បណ្តាលផ្នែកសុខាភិបាល ទាមទារឱ្យមានភាពច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត
លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបែបនេះនៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយស និងថ្នាក់វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងពិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការសមាគមសិស្ស-និស្សិត អាហារូបករណ៍សមេ្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត.) បានសម្តែងនូវមោទនភាពចំពោះវឌ្ឍនភាពជាលំដាប់របស់សាកលវិទ្យាល័យអន្តរជាតិក្នុងរយៈកាល២០ឆ្នាំកន្លងមកនេះ ទាំងផ្នែកធនធានមនុស្ស និងហេរដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗ ពិសេសបានអប់រំបណ្តុះបណ្តាលធានធានមនុស្សប្រកបដោយគុណវុឌ្ឍិ សមត្ថភាព សម្បទាវិជ្ជាជីវៈគ្រប់គ្រាន់ និងក្រមសីលធម៌វិជ្ជាជីវៈ បម្រើឱ្យតម្រូវការក្នុងវិស័យសុខាភិបាល ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ និងចាត់ទុកជាវិស័យអាទិភាពមួយ ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសុខភាពល្អ និងសុខុមាលភាពកាន់តែប្រសើរតាមរយៈការទទួលបាននូវសេវាសុខភាពគ្រប់ជ្រុង ជ្រោយ មានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ការបណ្តុះបណ្តាលផ្នែកសុខាភិបាល គឺទាមទារឲ្យមានភាពច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត ព្រោះវិជ្ជាជីវៈសុខាភិបាល គឺជាជំនាញវិជ្ជាជីវៈដ៏ពិសេសមួយ ដែលទាក់ទងនឹងការស្លាប់រស់របស់អាយុជីវិតមនុស្ស។ លោកបានចូលរួមអបអរសាទរចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលបានតស៊ូខិតខំប្រឹងប្រែងព្យាយាមយកចិត្តទុកដាក់រៀនសូត្រ រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ និងដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ។

លោកសង្ឃឹមថា ជ័យលាភីទាំងអស់នឹងប្រើប្រាស់ចំណេះជំនាញដែលទទួលបានពីការសិក្សា ចូលរួមបម្រើដល់វិស័យសុខាភិបាលទាំងផ្នែកឯកជន និងផ្នែកសាធារណៈ ដើម្បី លើកកម្ពស់សុខភាពរបស់ប្រជាជនយើងឱ្យកាន់តែល្អប្រសើរ ព្រោះសុខភាព គឺជាទ្រព្យធនដ៏មានតម្លៃបំផុតនៅក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព ជាពិសេសការទ្រទ្រង់នូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិ, ការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត អះអាងថា អំណោយផលនៃសុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច បានជំរុញឱ្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងដំណើរការប្រទេសប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់សម្រាប់អនាគតទៅមុខ ហើយដែលសំខាន់ជាក់ស្តែង គឺបានធ្វើឱ្យប្រជាជនមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។

ជាការពិត ការជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃជំងឺកូវីដ-១៩ គឺជាការសង្គ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត តាមរយៈការផ្តល់នូវអារម្មណ៍កក់ក្តៅ លែងភ័យខ្លាចព្រួយបារម្ភ និងមិនបាក់ទឹកចិត្ត។ ជោគជ័យនេះ មិនអាចកើតឡើងដោយចៃដន្យនោះទេ ជាក់ស្តែងណាស់ នេះគឺជាការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តរបស់ សម្តេចតេជា នាយករដ្ឋមន្ត្រី ដោយមានការចូលរួមរបស់មន្ត្រីរាជការ កងទ័ពអាវស និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយវិញគ្នាជាធ្លុងមហាសាមគ្គីប្រយុទ្ធក្នុងសង្គ្រាមមេរោគរាតត្បាតដ៏កាចសាហាវមួយនេះ រហូតនាំកម្ពុជាឱ្យឈរក្នុងចំណាត់ថ្នាក់ខ្ពស់ក្នុងពិភពលោក ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្តារខ្លួនងើបចេញពីជំងឺ Covid-១៩ លឿនជាងគេ ទាំងលើទិដ្ឋភាពបង្ការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាតត្បាត ក៏ដូចជាការគ្រប់គ្រង និងសារផ្តល់ប៉ះពាល់ផ្នែកសង្គម-សេដ្ឋកិច្ច។

លោកថា បច្ចុប្បន្ន កម្ពុជាកំពុងដើរឈានមកដល់ភាពស្វ័យម្ចាស់ការលើគ្រប់គ្រងជំងឺកូវីដ-១៩ និងការរៀនរស់នៅស្រប តាមគន្លងប្រក្រតីភាពថ្មី ដោយមានការគាំទ្រ និងការចូលរួមយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងនាមជាអ្នកជាអ្នកទទួលផលផង និងជាប្រតិបត្តិករផង៕
ដោយ ៖ កោះកែវ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ