ព័ត៌មានជាតិ
តុលាការតម្កល់ទោសបុរសស្បែកខ្មៅ២នាក់ឱ្យជាប់ពន្ធនាគារ៣០ឆ្នាំ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២២នេះ បានប្រកាសសាលក្រមតម្កល់ទោសឱ្យបុរសស្បែកខ្មៅ ២ នាក់ ជាប់ពន្ធនាគារកំណត់ ៣០ ឆ្នាំ ក្នុងម្នាក់ បន្ទាប់ពីពួកគេបានប្ដឹងទាស់ និងសាលក្រមដែលអនុវត្តកន្លងទៅ។

បុរសជនជាប់ចោទទាំង២ នាក់ ម្នាក់ឈ្មោះ Ogadimma aigwrlinus អាយុ ៣០ ឆ្នាំ ជនជាតិហ្គាណា និងម្នាក់ទៀតឈ្មោះ Congteabul អាយុ ៣៩ ឆ្នាំ។
ពួកគេទាំង២នាក់ត្រូវបានអាជ្ញាធរកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២០ ហើយត្រូវបានតុលាការសម្រេចឃុំខ្លួននៅថ្ងៃទី ១១តុលា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ « រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន»។

បន្ទាប់មកនៅថ្ងៃទី ១១ មេសា ឆ្នាំ២០២២ វេលាម៉ោង១៤រសៀលតុលាការបានបើកសវនាការកាត់ទោសកំបាំងមុខជនជាប់ចោទដោយផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ប៉ុន្តែសាលក្រមកំបាំងមុខនេះត្រូវបានជនជាប់ចោទឈ្មោះ congteabul ប្ដឹងទាស់ ទើបចៅក្រមតុលាការលោក ស៊ិន សុវណ្ណរ័ត្ន និងលោក ហេង ផេង ជាតំណាងអយ្យការបានបង្គាប់ឱ្យនាំខ្លួនជនជាប់ចោទយកមកបើកសវនាការ និងប្រកាសសាលក្រមដោយតម្កល់ទោសអោយជនត្រូវមានទោស៣០ឆ្នាំដដែល ក្រោមការចោទប្រកាន់ពីបទ «រក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន»។ សេចក្ដីសម្រេចនេះបើកផ្លូវឱ្យជនជាប់ចោទប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


