ព័ត៌មានជាតិ
មូលនិធិរូបិយវត្ថុអន្តរជាតិ ប្តេជ្ញាជួយអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា
លោក Vassilli Prokopenko សេដ្ឋវិទូជាន់ខ្ពស់នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទទួលបន្ទុកជំនួយបច្ចេកទេសសម្រាប់កម្ពុជាបានប្តេជ្ញាជួយអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ការប្តេជ្ញានេះបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

លោក Vassilli Prokopenko មកបំពេញបេសកកម្មនៅកម្ពុជា ក្នុងគោលបំណងណែនាំជំនាញការថ្មី របស់ IMF អមធនាគារជាតិនៃកម្ពុជា និងពិភាក្សាពីកិច្ចសហប្រតិបត្តិការរវាង មូលនិធិរូបិយវត្ថុអន្តរជាតិនិងធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សនិងការផ្តល់ជំនួយបច្ចេកទេសដើម្បីបន្តគាំទ្រការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជា។
លោក Jérôme SCHMIDT បច្ចុប្បន្នជាជំនាញការត្រួតពិនិត្យនៃធនាគារកណ្តាលបារាំង នឹងមកបំពេញបេសកកម្មជាទីប្រឹក្សារបស់ IMF អមធនាគារជាតិនៃកម្ពុជា ចាប់ពីខែកញ្ញា ឆ្នាំ២០២២បន្តពីលោក Didier DEBALS បច្ចុប្បន្នបំពេញបេសកកម្មជាទីប្រឹក្សារបស់ IMF អមធនាគារជាតិនៃកម្ពុជា ដែលនឹងបញ្ចប់បេសកកម្មនិងត្រឡប់ទៅបំពេញមុខងារជាជំនាញការត្រួតពិនិត្យនៃធនាគារកណ្តាលបារាំងវិញ។

លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណដល់ IMF ដែលតែងតែបានជួយគាំទ្រនិងផ្តល់ជំនួយបច្ចេកទេសទាំងរយៈពេលខ្លីនិងវែង ដល់ធនាគារជាតិនៃកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤ មក ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យធនាគារកម្ពុជាឱ្យមានការរីកចម្រើននិងរឹងមាំនាពេលបច្ចុប្បន្ន។

លោក ទេសាភិបាលរង ក៏បានថ្លែងអំណរគុណដល់ធនាគារកណ្តាលបារាំង ដែលបានផ្តល់ជំនាញការប្រកបដោយសមត្ថភាពខ្ពស់ និងការគាំទ្រហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ចំពោះវត្តមានជំនាញការអមធនាគារជាតិនៃកម្ពុជា៕ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


