Connect with us

ព័ត៌មានជាតិ

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច ផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ពលរដ្ឋ រួមទាំងកងទ័ពការពារនៅតំបន់នោះ

បានផុស

នៅ

លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេច ដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ពិតជាផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋ រួមទាំងកងទ័ពការពារដែលឈរជើងប្រចាំការនៅតំបន់នេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ឹម ស៊ីថា រដ្ឋលេខាធិការ បានថ្លែងបែបនេះ ខណៈអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត  ចម  ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតម្លេចក្នុងទឹកដីស្រុកជុំគីរី ខេត្តកំពតនៅថ្ងៃទី ១០  ខែ ឧសភា ឆ្នាំ ២០២២។

ក្នុងនាម លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ គឺលោក ស៊ឹម ស៊ីថា បានថ្លែងថា សមិទ្ធិផលដ៏មានសារៈសំខាន់នេះ បានលិចធ្លោឡើងសំដៅឆ្លើយតប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ នៅតំបន់ នេះ រាប់ទាំងប្រជាពលរដ្ឋ ដែលនៅទីប្រជុំជនក្បែរនោះ ក្នុងភូមិសាស្ត្រខេត្តតាកែវ ផងដែរ។ លើសពីនេះ ក៏បានជួយបំពេញនូវសេចក្តីត្រូវការទឹកស្អាត ជូនដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា  និងកងទ័ពរបស់យើង ក្នុងកងពលតូចថ្មើរជើងលេខ ៣១ (អតីតកងពលតូចអន្តរាគមន៍លេខ ១១)  ដែលកំពុងឈរជើងការពារ ថែរក្សាសុខសន្តិភាព ជាមួយនឹងការអភិវឌ្ឍនៅតំបន់នេះថែមទៀត។

លោករដ្ឋលេខាធិការ បានបន្តថា យោងតាមការចង្អុលបង្ហាញ ក្នុងទស្សនៈវិស័យគិតគូវែងឆ្ងាយ និងប្រកបដោយគតិបណ្ឌិត របស់លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម  វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន-នាយទាហានរង ពលទាហាន ក្នុងកងពលតូចអន្តរាគមន៍លេខ ១១ នាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៦កន្លងទៅ បានជំរុញឲ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះធ្វើការសិក្សាសមិទ្ធិលទ្ធភាព រៀបចំគម្រោងស្នើសុំការអនុម័តពីក្រុមប្រឹក្សាភិបាល ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅធ្វើការសាងសង់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត នៅក្រៅក្របខណ្ឌរាជធានីភ្នំពេញជាលើកទី ១ ដែលមានទីតាំងស្ថិតនៅភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត សំដៅរួមចំណែកពង្រីកវិស័យផ្គត់ផ្គង់ទឹកស្អាត ជូនដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញ ជាពិសេសកងពលតូច អន្តរាគមន៍លេខ ១១។

លោកបានបញ្ជាក់ទៀតថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត «ម្លេច» និងប្រព័ន្ធចែកចាយទឹក ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ ចាប់ផ្តើមសាងសង់នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៨ និងបញ្ចប់ដំណើរការសាកល្បងផលិតទឹកស្អាត នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ ដោយចំណយថវិកាប្រមាណ ១០ពាន់ ៦៦០លានរៀល  មានសមត្ថភាពផលិតទឹកស្អាតបាន ២ពាន់ម៉ែតត្រីគុណក្នុងមួយថ្ងៃ ជាពិសេសផ្អែកលើគោលការណ៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យមុតស្រួច របស់សម្តេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយយត្រូវបានចាត់ចែងអនុវត្តសាងសង់ដោយ អង្គភាពរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

ម្យ៉ងទៀតសំដៅឆ្លើយយតប ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅតំបន់នេះ រាប់ទាំងប្រជាពលរដ្ឋ ដែលនៅទីប្រជុំជនក្បែរនោះ ក្នុងភូមិសាស្ត្រខេត្តតាកែវ ផងដែរ។ លើសពីនេះ ក៏បានជួយបំពេញនូវសេចក្តីត្រូវការទឹកស្អាត ជូនដល់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា និងកងទ័ពរបស់យើក្នុងកងពលតូចថ្មើរជើងលេខ ៣១ (អតីតកងពលតូចអន្តរាគមន៍លេខ ១១)  ដែលកំពុងឈរជើង​ងការពារ ថែរក្សាសុខសន្តិភាព ជាមួយនឹងការអភិវឌ្ឍនៅតំបន់នេះថែមទៀត ផងដែរ៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម