ព័ត៌មានជាតិ
ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត ចែកបានជិត ៧,៧ លានសន្លឹកហើយ
ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស រយៈពេល ២៣ថ្ងៃ គិតត្រឹមថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២នេះ សម្រេចបាន ៧ ៦៩៨ ០២៧ សន្លឹក ស្មើនឹង ៨៣,៦២ ភាគរយ។ នេះបើយោងតាមរបាយការណ៍បណ្ដោះអាសន្នពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ដែលផ្សព្វផ្សាយ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២ នេះ។

តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ក្នុងឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ៣០ថ្ងៃ ដោយចាប់ពីថ្ងៃទី១៧ ខែមេសា រហូតដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ហើយសម្រាប់ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតដែលនៅសល់ ត្រូវរក្សាទុកនៅ គឃ.សប ដើម្បីបន្តចែករហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

សូមបញ្ជាក់ថា ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មានគោលដៅ៖
ទី១ ជួយដល់អ្នកបោះឆ្នោត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ បានដឹងអំពីលេខរៀង ឈ្មោះ ទិន្នន័យពាក់ព័ន្ធនឹងសាមីខ្លួនក្នុងបញ្ជីបោះឆ្នោត លេខកូដ និងទីតាំងការិយាល័យបោះឆ្នោត កាលបរិច្ឆេទ និងពេលវេលានៃការបោះឆ្នោត ព្រមទាំងប្រភេទឯកសារបញ្ជាក់អត្តសញ្ញាណផ្លូវការដែលត្រូវប្រើនៅពេលបោះឆ្នោត។
ទី២ ជួយដល់អ្នកបោះឆ្នោតអាចរកឃើញយ៉ាងងាយស្រួល នូវទីតាំងការិយាល័យបោះឆ្នោតដែលសាមីខ្លួនត្រូវទៅបោះឆ្នោត។
ទី៣ ជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត ក្នុងការស្វែងរកឈ្មោះសាមីអ្នកបោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការបានឆាប់ហ័ស ដែលបង្កភាពងាយស្រួលដល់កិច្ចប្រតិបត្តិការបោះឆ្នោតឱ្យកាន់តែរលូន និងមិនឱ្យអ្នកបោះឆ្នោតរង់ចាំយូរ (ប្រសិនបើ អ្នកបោះឆ្នោតយកប័ណ្ណព័ត៌មានជាប់មកនឹងខ្លួននៅពេលបោះឆ្នោត)។

ប័ណ្ណព័ត៌មានអ្នកបោះឆ្នោត មិនមែនជាឯកសារផ្លូវការសម្រាប់ប្រើប្រាស់បោះឆ្នោតនោះឡើយ។ ប្រជាពលរដ្ឋអាចយកប័ណ្ណនេះមកជាមួយនៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីងាយស្រួលរកឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែទោះបីអ្នកបោះឆ្នោតមិនយកប័ណ្ណនេះមកជាមួយ ឬពុំទទួលបានប័ណ្ណនេះ ក៏អាចបោះឆ្នោតបានដែរ ឱ្យតែមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ