ព័ត៌មានជាតិ
ផ្លូវមួយខ្សែប្រវែង ៣០០ម៉ែត្រ ក្នុងសង្កាត់បាវិត ត្រូវបានកែលម្អ
ស្វាយរៀងៈ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានចុះពិនិត្យការជួសជុលផ្លូវមួយខ្សែប្រវែងជាង៣០០ម៉ែត្រ ស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

លោកអភិបាលក្រុង បានលើកឡើងថា ការកែលម្អពង្រីកផ្លូវនេះ តបតាមការស្នើរបស់ប្រជាពលរដ្ឋ ដែលលំបាកក្នុងការធ្វើដំណើរ។ លោក លឹម សៀងហេង បានបន្តទៀតថា ផ្លូវមួយខ្សែនេះពីមុនជាផ្លូវដីមានសភាពតូចចង្អៀតពិបាកក្នុងការធ្វើដំណើរ ហើយនៅរដូវវស្សា គឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកហូរចេញនោះទេ ជាពិសេសសិស្សសាលាពិបាកធ្វើដំណើរទៅរៀន ជាដើម។

ដោយមើលឃើញពីការលំបាកនេះ អាជ្ញាធរ បានចាក់ក្រាលថ្មម៉ិច មានបណ្តោយប្រវែងជាង៣០០ម៉ែត្រ ទទឹង ប្រវែង ៨ ម៉ែត្រ ព្រមទាំងដាក់ប្រព័ន្ធលូបង្ហូរទឹកថែមទៀតផង។ ចំពោះថវិកាដែលត្រូវចំណាយក្នុងការជួសជុលផ្លូវនេះ គឺបានមកពីការចូលរួមរបស់សប្បុរសជន។
លោកអភិបាលក្រុង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលបានផ្លូវល្អហើយ ត្រូវចេះថែរក្សាឱ្យបានគង់វង្សយូរអង្វែង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសគឺចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព៕ ដោយ:ភក្ដី


-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


