ព័ត៌មានជាតិ
មន្ត្រីកសិកម្មស្នើឱ្យយកចិត្តទុកដាក់ ធ្វើតេស្តរកសំណល់ថ្នាំកសិកម្មនៅលើបន្លែផ្លែឈើ
មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់មន្ត្រីជំនាញវិភាគគុណភាពបន្លែ និងផ្លែឈើ ចំនួន២៤ ខេត្ត ត្រូវយកចិត្តទុកដាក់ ធ្វើតេស្តរកសំណល់ថ្នាំកសិកម្ម នៅលើបន្លែ ផ្លែឈើប្រកបដោយវិជ្ជាជីវៈដើម្បីការពារសុខភាពដល់ប្រជាពលរដ្ឋ។
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការប្រើប្រាស់សម្ភារៈ ពិសោធន៍ និងការវិភាកគុណភាពបខ្លែ និងផ្លែឈើ” នៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និង ចែកចាយបន្លែសុវត្ថិភាព នៅខេត្តកណ្តាលកាលពីថ្ងៃទី ១២ ឧសភា លោក បណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកកម្មវិធី ASPIRE បានមានប្រសាសន៍ថា ការធ្វើតេស្តរកសំណល់ថ្នាំកសិកម្ម នៅលើបន្លែ ផ្លែឈើ និងការវិភាគគុណភាពបន្លែ និងផ្លែឈើ គឺពិតជាមានសារៈសំខាន់ និងទទួលបានការចាប់អារម្មណ៍ពីសំណាក់ ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ហើយទាំងអស់គ្នាត្រូវធ្វើ ប្រកបដោយវិជ្ជាជីវៈ និងប្រកបទៅដោយកិត្តិយស។

លោកបណ្ឌិតបន្តថា « នៅពេលយើងទាំងអស់គ្នា បរិភោគនូវចំណីអាហារមិនល្អ បរិភោគចំណីអាហារដែលគ្មានអាហាររូបត្ថម្ភ ធ្វើឱ្យប៉ះពាល់នូវសុខភាពរបស់យើងទាំងអស់គ្នា ដូចជាស្គមស្គាំង មិនលូតលាស់ ប្រាជ្ញាស្មារតីមិនល្អ ធ្វើឱ្យយើងមិនអាចកសាងជីវភាពគ្រួសារបានល្អ នៅពេលដែលយើងចាស់ទៅ ប្រឈមនឹងជំងឺផ្សេងៗជាច្រើន ហើយនៅពេលដែលយើងបរិភោគនូវ ចំណីអាហារដែលមានអាហាររូបត្ថម្ភ ធ្វើឱ្យយើងមានសុខភាពល្អ ប្រាជ្ញាស្មារតីពូកែ ធ្វើឱ្យប្រទេសជាតិរបស់យើងមានធនធានល្អជាច្រើនក្នុងការអភិវឌ្ឍប្រទេសផងដែរ»។
លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុកម្មវិធី ASPIRE ប្រចាំខេត្តកណ្ដាល បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង គាំទ្រខ្សែច្រវ៉ាក់ផលលិតកម្មបន្លែសុវត្ថិភាព បង្កើននូវជំនឿទុកចិត្ត ពីផលិតករ ក្រុមហ៊ុនប្រមូលទិញ និងធានាសុវត្ថិភាពជូនអតិថិជន និងអ្នកបរិភោគផងដែរ។
លោកបន្តថា វគ្គបណ្ដុះបណ្ដាលនេះបែងចែកជា ៣វគ្គ មានសិក្ខាកាមមកពីខេត្តចំនួន ២៤ រួមមាន៖ ខេត្តព្រះសីហនុ កោះកុង បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ព្រះវិហារ សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ តាកែវ កែប កំពត ស្វាយរៀង ព្រៃវែង កំពង់ស្ពឺ កំពង់ធំ និងខេត្តកណ្ដាល៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


