Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​អំណរ គុណ​ដល់​ពលរដ្ឋ​ខ្មែរ​រស់នៅ​អាមេរិក និង​កាណាដា ដែល​មិនបាន​តបត ជាមួយ​ក្រុម​ក្រុមប្រឆាំង​ជ្រុលនិយម

បានផុស

នៅ

មានប្រសាសន៍​ពី​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ខណៈ​សម្ដេច​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​បាន​លើកឡើងថា ខណៈពេល នេះ សម្ដេច​បានរៀបចំ​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ​ហើយ​។

ជាមួយគ្នា​នោះ សម្ដេច​បាន​ថ្លែង​អំណរ គុណ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​សហរដ្ឋ អាមេរិក ក៏ដូចជា​ប្រទេស​កាណាដា ដែល​បានមក​ចូលរួម សំណេះសំណាល​ជាមួយ​សម្ដេច​នៅ​ទីក្រុង​វ៉ា​ស៊ីន​តុ​ន​យ៉ាង​សប្បាយរីករាយ​។

សម្ដេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​អំណរ គុណ​ដល់ ប្រជាពលរដ្ឋ​ដែល​មិនបាន​ធ្វើ​ការតបត​ណាមួយ​ជាមួយ​ក្រុម​ក្រុម​ជ្រុលនិយម ដែល​បាន​បង្កហេតុ បើទោះបី​ជាមាន​ឧប្បត្តិហេតុ​កើតឡើង​ក៏ដោយ ពួកគាត់​បាន​រក្សា​នូវ​ភាព​ស្ងៀមស្ងាត់ រក្សា​នូវ​ភាព​អត់ធ្មត់ តាម​ការអំពាវនាវរ​បស់​សម្ដេច​។ ជាមួយគ្នា​នោះ​សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​អត់ធ្មត់​តទៅទៀត​ជាមួយនឹង​សកម្មភាព​ញុះញង់ ដែលជា​ឥរិយាបថ​ជ្រុលនិយម​របស់​ក្រុមប្រឆាំង ដែល​បង្ហាញ​នូវ​អំពើ​ហិង្សា​ជ្រុលនិយម​។

សម្ដេច​បាន​អះអាងថា សម្ដេច​មាន​មោទនភាព​ចំពោះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​សហរដ្ឋអាមេរិក និង​កាណាដា​ដែល​រក្សា​បាន​នូវ​ភាពថ្លៃថ្នូរ និង​គោរព ច្បាប់​របស់​សហរដ្ឋអាមេរិក​។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ​ សម្ដេចនាយក​រដ្ឋមន្ត្រី​បាន​អះអាងថា នៅថ្ងៃនេះ ទទួលបាន​ព័ត៌មាន​អំពី​ករណី​មិន​មាន​វិជ្ជមាន​កូ​វីដ​១៩ បន្ត​ទៀត ដែល​មាន​រយៈពេល​៨​ថ្ងៃ​ជាប់​គ្នា​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម