ព័ត៌មានជាតិ
ក្មេងស្រីអាយុ១២ឆ្នាំម្នាក់មកលេងផ្ទះជីដូនបបួលប្អូនៗងួតទឹកស្រះលង់ទឹកស្លាប់
ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានស្លាប់បាត់បង់ជីវិតលាចាកពីឪពុកម្តាយជារៀងរហូត ខណះដែលទៅលេងផ្ទះជីដូនហើយចុះលេងទឹកស្រះក្រោយផ្ទះ កាលពីវេលាម៉ោង១៤និង០៥នាទីពីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នៅចំណុចត្រាំសេះ ភូមិថ្នំ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

តាមការរៀបរាប់ពីឈ្មោះ ញឹប រួន ភេទស្រីអាយ៦១ឆ្នាំ ត្រូវជាយាយរបស់ក្មេងស្រីរងគ្រោះបង្កើតបានអោយដឹងថា មុនកើតហេតុចៅស្រីរបស់គាត់ឈ្មោះ មករា ឌីណា ភេទស្រីអាយុ១២ឆ្នាំ រស់នៅភូមិតាតុក២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានមកលេងផ្ទះរបស់គាត់នៅភូមិថ្នំ ឃុំព្រែកជីក ខណះចៅស្រីដែលរងគ្រោះមកដល់ហើយបានបបួលប្អូនៗជីដូនមួយដែលនៅតូចៗ៣នាក់ទៀតទៅងូតទឹកអណ្តូងស្រះ នៅក្រោយផ្ទះដែលមានចម្ងាយប្រហែល១០០ម៉ែត្រ។ ក្រោយមកក៏ស្រាប់តែឃើញចៅតូចៗ៣នាក់ បាននាំគ្នារត់មកផ្ទះមុន ពេលសួរនាំទើបដឹងថាចៅធំម្នាក់ទៀតកំពុងលង់ទឹក ទើបនាំគ្នារត់ទៅជួយតែជាអកុសលចៅស្រីបានលង់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ នឹងក្រុមគ្រូពេទ្យបានធ្វើកោសល្យវិច័យទៅលើសពហើយសន្និដ្ឋានថា សពពិតជាស្លាប់ដោយសាថប់ដង្ហើមដោយមូលហេតុលង់ទឹកអណ្តូងស្រះពិតប្រាកដមែន ហើយបានប្រគល់សពទៅអោយក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ សៅ សារិទ្ធ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ