សកម្មភាព​CTP ត្រូវ​បាន​អនុវត្តន៍​ជាប្រចាំ​ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​និង​ភាព​ងាយ​ស្រួល​ដល់​ស្ត្រី​និង​កុមារ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សកម្មភាព​CTP ត្រូវ​បាន​អនុវត្តន៍​ជាប្រចាំ​ ដើម្បី​ផ្តល់​អត្ថប្រយោជន៍​និង​ភាព​ងាយ​ស្រួល​ដល់​ស្ត្រី​និង​កុមារ​

Published

on

​សកម្មភាព​ប្រចាំថ្ងៃ​នៃ​ការ​ទទួល​ផល​របស់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ​ក្នុង​គ្រួសារ​ក្រីក្រ​ នៅ​ក្នុង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្រី្ត​មាន​ផ្ទៃពោះ​និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ត្រូវបាន​អនុវត្ត​ជាប្រចាំ​ ដោយ​ការ​ចុះ​ឈ្មោះ​ថ្មី​នៅ​តាម​ឃុំ​សង្កាត់ និង​ការពិនិត្យ​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​នៅ​ទូទាំង​ប្រទេស។

​មន្ត្រី​នាយកដ្ឋាន​សុខុមាលភាព​សង្គម​នៃ​អគ្គនាយកដ្ឋាន​បច្ចេកទេស​របស់​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន​និង​យុវនីតិសម្បទា​ បាន​ឲ្យ​ដឹង​មុន​នេះ​ថា សកម្មភាព​ទូទាំងប្រទេស​CTP ជា​កម្មវិធី​អាទិភាព​១​របស់​រាជរដ្ឋាភិបាល​ក្នុង​នីតិកាល​ទី​៦​នេះ ដើម្បី​ជាការ​វិនិយោគ​រយ​:​ពេល​វែង​លើ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា និង​ការ កាត់បន្ថយ​អត្រា​មរណ​ភាព​មាតា និង​ទារក ។ មន្ត្រី​ដដែល​បាន​បន្តថា​ ផ្អែក​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាល​បាន​ផ្ទេរ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ ពី​ក្រសួងសុខាភិបាល​ទៅ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្បទា ដើម្បី​គ្រប់គ្រង និង​អនុវត្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ ចាប់ពី​នៅ​ខែមករា ឆ្នាំ​២០២០​តទៅ ។​

​កម្មវិធី​នេះ ត្រូវ​បាន​ប្រើប្រាស់​យន្តការ​អនុវត្ត​ជា​លក្ខណៈ​អន្តរ​ស្ថាប័ន ដែលមាន​ការចូលរួម​ពី​ក្រសួង ស្ថាប័ន​ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែល​ក្នុងនោះ​នៅ​ថ្នាក់ជាតិ​មាន​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក្រ​សួ ង​មហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងផែនការ និង​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម​។ នៅ​ថ្នាក់​រាជធានី ខេត្ត មាន​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា និង​មន្ទីរ​សុខាភិបាល​រាជធានីខេត្ត និង​នៅ​ថ្នាក់​ឃុំ​សង្កាត់ មាន​រដ្ឋបាល​ឃុំ​សង្កាត់ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​៕

អត្ថបទ៖ វិមាន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ25 seconds ago

អាមេរិក៖ រាជទាយាទអារ៉ាប៊ីសាអូឌីត ជាអ្នកអនុញ្ញាតឲ្យសម្លាប់អ្នកកាសែត Khashoggi

ព័ត៌មានជាតិ37 mins ago

សាច់ញាតិម្ចាស់ដើមការឆ្លង​កូវីដ១៩ ពាក់ព័ន្ធមនុស្សក្នុងពិធីទៅច្រើនកន្លែងរហូតធ្លាយដល់ខេត្តកំពត

ព័ត៌មានជាតិ8 hours ago

កូន​ដំរី​មួយ​ក្បាល បាន​កើត​នៅ​តំបន់​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ​ខាងត្បូង ស្ថិតក្នុង​ស្រុក​ថ្មបាំង

ព័ត៌មានជាតិ9 hours ago

ក្រសួងសុខាភិបាល​បញ្ជាក់​ថា​ ពុំ​មាន​ជនជាតិ​ចិន​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ដូច​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ​ឡើយ

ព័ត៌មានជាតិ10 hours ago

ផឹកស្រា​ស្រវឹង​ ទាស់សំដី​តិចតួច​ទាញ​ចប​កាប់​សម្លាប់​ឪពុក​បង្កើត​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services