Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ជោគ​​ជ័យ​​លើការ​​​ប្រយុទ្ធប្រឆាំង​​ជំងឺ​កូវីដ-១៩ មិន​មែនជាការចៃដន្យ​ទេ​

បានផុស

នៅ

នៅ​ក្នុង​ពិធីសំណេះសំណាល​ ជាមួយក្រុមគូពេទ្យសម្ដេចតេជោ​​ប្រឆាំង​កូវីដ-១៩ ​នាព្រឹកថ្ងៃទី ១៧ ខែឧសភានេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺកូវីដ-១៩​នេះ សម្តេចបាន​​ត្រៀម​បម្រុងទុកជាមុន មិនអាចធ្វេសប្រហែស​បានទេ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសម្តេចតេជោ ហ៊ុន សែន ​កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ សម្ដេច​បានអំពាវនាវដើម្បី​បង្កើត​ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមួយ ដែល​ហ៊ានប្រយុទ្ធជាមួយសត្រូវឥតស្រមោលនេះ ពីព្រោះវាមិនមែនជាការងាយទេ​ ក្នុងការប្រមូលយកយុវជន​ដែលជាកូន ជាឪពុក ជាចៅ ជាប្ដី​ជាប្រពន្ធ​ ជាទីស្រលាញ់ ដើម្បីចូលរួមប្រយុទ្ធ ជាមួយសង្គ្រាម​ដែលមើលមិនឃើញ​។ ប៉ុន្តែដោ​យ​សារ​តែទឹកចិត្តស្នេហាជាតិ ក្រុមយុវជនរបស់យើង បានចូលរួមយ៉ាងសកម្មនៅក្នុងចលនានេះ។

សម្តេចតេជោ បានបញ្ជាក់ថា នៅ​ពេល​អំពាវនាវនោះ ប្រទេសកម្ពុជាយើងមិនទាន់មានការរីករាលដាលកូវីដ-១៩ ច្រើននោះទេ។ ប៉ុន្តែមកដល់ពេលនេះ ​អ្នក​ទាំងអស់គ្នា​អាចដឹង​បាន​ហើយ​ថា មិន​មែនជាការចៃដន្យទេ នៃជោគ​ជ័យ​ដែលយើង​ប្រយុទ្ធឈ្នះទៅលើកូវីដ-១៩​នេះ អាចផ្ដល់ជាសញ្ញាឲ្យបានដឹងថា ហ៊ុន សែន មិនដែលខ្វះការគិតអំពីសេណារីយ៉ូបែង​ចែក​នោះទេ ពីព្រោះលទ្ធភាព​អាចកើតឡើងច្រើនបែបច្រើនយ៉ាង។​

សម្តេចតេជោ ហ៊ុន សែន បាន​​អះអាងថា ពិតមែន​ថា នៅពេលនោះ ក្រុមគ្រូពេទ្យយើងមានច្រើន ​តែ ប្រសិន​បើសម្ដេច មិនបង្កើតសកម្មភាពរបស់យុវជននេះ ដើម្បីត្រៀមបម្រុងទុក​នៅពេលមានហេតុការណ៍ធំកើតឡើងនោះទេ ​នឹងគ្មានលទ្ធភាព​ដើម្បីទប់ទល់នោះទេ ពីព្រោះ​យើង​មិនត្រឹម​តែធ្វើការ​ជាមួយកូវីដនោះទេ។ គ្រូពេទ្យ​មានភារកិច្ចផ្សេងៗទៀត ដូចជា​ការវះកាត់​ និង​ព្យា​បាលជំងឺប្រជាពលរដ្ឋផ្សេងទៀត ដូច្នេះ​ចំណុចនេះ អាចយល់បានអំពីការគិតគូររបស់នាយករដ្ឋមន្ត្រីរូបនេះហើយ​។ ​តាំងពីមុនមក សម្តេចតែង​មានការត្រៀមរៀបចំបែបនេះ ​សម្ភារៈពេទ្យ​​ក៏ត្រូវបានរៀបចំស្តុកបម្រុងផងដែរ ហើយ​លុះត្រាតែមានបទបញ្ជាទើបអាចយកចេញបាន។​

សម្តេចតេជោ​បញ្ជាក់ថា «យើងមិនអាចវ៉ៃឲ្យសន្លឹកបៀរអស់ពីដៃបានទេ ដូច្នេះករណីដូចគ្នានេះ ការត្រៀមរៀបចំបម្រុងទុក​នូវយុវជន ដើម្បីចូលរួមប្រយុទ្ធជាមួយកូវីដ-១៩ មិនមែនជាការប្រ​ថុយ​ប្រថានទេ»៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ៥០ វិនាទី មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

ព័ត៌មានជាតិ១៤ នាទីutes មុន

ក្រុមសិស្សវិទ្យាល័យ ប៊ូ ថង អូរជុំ ប្រារព្ធពិធីសម្តែងរបាំប្រជាប្រិយខ្មែរ និងរបាំជនជាតិដើមភាគតិច អបអរសង្គ្រាន្ត២០២៥

ជីវិតកម្សាន្ដ១៦ នាទីutes មុន

Jennie​ រង​ការ​រិះគន់​ថា ឈឺឆ្អាលតែនៅ LA តែមិនមិនខ្វល់ភ្លើង​ឆេះ​ព្រៃលើទឹកដីកំណើតឯង​

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ត្រាំ ប្រាប់​ថា លោក​អត់​​និយាយ​លេង​សើច​ទេ​រឿង​ចង់​កាន់​អំណាច​ឲ្យ​បាន​៣អាណត្តិ

កីឡា២០ នាទីutes មុន

លោក​ យី វាសនា​ បណ្ដា​ប្រទេស​ចូលរួម​សរសើរ​កម្ពុជា​រៀបចំ​​បាន​ល្អទាំង​ការ​ស្នាក់នៅ ហូបចុក​

Sokha Hotels

ព័ត៌មានពេញនិយម