ព័ត៌មានជាតិ
បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃនៅក្នុងរបប ប៉ុល ពត ជាមហាសោកនាដកម្ម និងអយុត្តិធម៌បំផុត
ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ខណៈលោកធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ ខ្សែប្រវែង ២៧,៩៧ គីឡូម៉ែត នៅភូមិជ្រៃហាយ ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២២នេះ។

មានប្រសាសន៍នៅក្នុងពិធីនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងសម្តែងនូវការត្រេកអររីករាយ ជាមួយប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ក៏ដូចជានៅទូទាំងខេត្តកំពង់ចាមទាំងមូល ចំពោះសមិទ្ធផលថ្មីផ្លូវក្រាលកៅស៊ូ DBST ចំនួន ៥ ខ្សែ ប្រវែង ២៧,៩៧ គីឡូម៉ែត្រ ដែលជាចំណងដៃដ៏ថ្លៃថ្លារបស់សមេ្តចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយជាទិដ្ឋភាពរួមនៅទូទាំងប្រទេស ប្រជាពលរដ្ឋរាប់លាននាក់ បាននិងកំពុងប្រើប្រាស់ និងទទួលផលពីសមិទ្ធផលជាច្រើន។

បើតាមលោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្ងៃនេះក៏ជាទិវាជាតិនៃការចងចាំ ដែលជាការរលឹកនឹកឃើញនូវអតីតកាល នៃទុក្ខវេទនាដ៏សែនជូរចត់ និងឈឺចាប់ខ្លោចផ្សាបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលប្រជារាស្ត្រខ្មែររាប់លាននាក់ បានទទួលរងនូវការធ្វើទុក្ខបុកម្នេញ និងការកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃយងឃ្នងនៅក្នុងរបបប៉ុលពត។ មហាសោដនាដកម្មនេះ គឺជាការស្លាប់ដោយមិនអស់ចិត្ត និងអយុត្តិធម៌បំផុត។

ជាភ័ព្វសំណាងណាស់ ដែលក្រោយមកប្រជាជនកម្ពុជា បានធ្វើដំណើរឆ្លងផុតមហន្តរាយ នៃអតីតកាលដ៏ខ្មៅងងឹតនេះ តាមរយៈពលិកម្មតស៊ូរំដោះជាតិ របស់គណបក្សប្រជាជនកម្ពុជា ហើយក៏បានបន្តរស់នៅប្រកបដោយសុភមង្គល និងសេចក្តីសុខសាន្តនៅក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះ ក្រោមការបន្តដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងបានទទួលការគាំទ្រ និងការផ្តល់ទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់អាណត្តិ នៃការបោះឆ្នោតកន្លងមក។

លោកបណ្ឌិត ហ៊ុន ម៉ាណែត អះអាងថា សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលកើតចេញកូនកសិករ ចេញពីត្រកូលអ្នកស្ទឹងត្រង់នេះផ្ទាល់ និងជាកូនខ្មែរមួយរូប ដែលបានចូលរួមចំណែកបម្រើប្រជាពលរដ្ឋ ក្នុងគ្រប់កាលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិសម្រេចបាន នូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងការនាំមកនូវកិត្តិយស និងកិត្យានុភាពជាតិ ដោយទទួលបានការទទួលស្គាល់ ប្រកបដោយភាពស្មើមុខស្មើមាត់ នៅលើឆាកអន្តរជាតិគួរជាទីមោទនៈ៕
អត្ថបទ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


