ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុព្រមានទុកមុន ជនណាយកវត្ថុបុរាណរក្សាទុកមិនជូនដំណឹង
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានឲ្យដឹងថារដ្ឋបាលខេត្តព្រះសីហនុនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះជនណាដែលយកបុរាណវត្ថុមករក្សាទុកដោយខ្លួនឯងក្នុងចេតនាជួញដូរដោយមិនបានជួនដំណឹងដល់អាជ្ញធរមានសមត្ថកិច្ច។

តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលព្រះសីហនុ លោក គួច ចំរើន បានមានប្រសាសន៍ថានាពេលកន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានប្រទះឃើញបុរាណវត្ថុមិនបានរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ចហើយថែមទាំងបានប្រមូលបុរាណវត្ថុទាំងនោះមករក្សាទុកដោយខុសច្បាប់ក្នុងចេតនាសម្រាប់ការជួញដូរ។
លោកអភិបាលខេត្តបានបន្តថា«ការប្រមូលយកបុរាណវត្ថុពីក្រោមសមុទ្រទន្លេបឹងបួរក្នុងដីឬលើដីយកមករក្សាទុកដោយមិនមានការជូនដំណឹងដល់អាជ្ញាធរឬរក្សាទុកសម្រាប់ការជួញដូរគឺជាទង្វើខុសច្បាប់ដែលអាចប្រឈមនឹងការជាប់ពន្ធនាគារ។ដូច្នេះក្នុងករណីបងប្អូនបានប្រទះឃើញនូវរាល់វត្ថុបុរាណវត្ថុនៅក្នុងទឹកឬលើដីត្រូវប្រញាប់រាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីចាត់មន្ត្រីជំនាញចុះទៅសិក្សានិងពិនិត្យជាក់ស្ដែងដើម្បីប្រមូលមករក្សាទុកក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តព្រះសីហលោកអភិបាលខេត្តបានលើកឡើងតាមផ្លូវច្បាប់មកបញ្ជាក់ថាតាមមាត្រា៦៣ នៃច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌បានចែងថាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ ៥ឆ្នាំព្រមទាំងពិន័យជាប្រាក់តាមតម្លៃដែលអ្នកជំនាញបានប៉ាន់ស្មានចំពោះជនណាដែលបានប្រព្រឹត្តបទល្មើសដូចជាលក់ឬផ្ទេរកម្មសិទ្ធិប្ដូរទីតាំងបំផ្លាញចោលពង្រិចពង្រិលបំប្លែងរូបរាងឬជួសជុលដោយគ្មានការអនុញ្ញាតមិនបានរក្សាការពារដោយត្រឹមត្រូវនូវសម្បត្តិវប្បធម៌។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ២៧ខែកញ្ញាឆ្នាំ២០២០កន្លងទៅក្រុមការងារជំនាញរបស់ក្រសួងវប្បធម៌និងចិត្រសិល្បៈ បានចុះទៅពិនិត្យមើលកុលាលភាជ ន៍បុរាណចំនួន២៨៤ដែលចាប់បានដោយអាជ្ញាធរខេត្តព្រះសីហនុដែលរកឃើញដោយបុរសជនជាតិវៀតណាមម្នាក់ដែលបានមុជចូលទៅបាតសមុទ្រត្រង់បរិវេណកប៉ាល់លិច។ក្រោយពីប្រទះឃើញបុរសជនជាតិវៀតណាមម្នាក់នោះមិនបានរាយការណ៍ជូនអាជ្ញាធរឡើយហើយបានប្រមូលកុលាលភាជន៍ទាំងនោះមករក្សាទុកដោយខុសច្បាប់ក្នុងចេតនាទុកសម្រាប់ការជួញដូរ។
ក្រោយមកក្រសួងវប្បធម៌និងចិត្រសិល្បៈបានស្នើដល់រដ្ឋបាលខេត្តព្រះសីហនុជួយណែនាំដល់ប្រជាពលរដ្ឋពេលប្រទេះឃើញឬរកឃើញបុរាណវត្ថុត្រូវសហការរាយការណ៍មកអាជ្ញាធរខេត្តនិងមន្ទីរជំនាញដើម្បីយកមករក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


