Connect with us

ព័ត៌មានជាតិ

កម្ពុជា​ដាក់​គោលដៅ​​ទាញ​ទេសចរ​តាមសមុទ្រ​ពី​វៀតណាម​និង​ថៃ តាម​ច្រក​ខេត្ត​ជាប់​សមុទ្រ​ពីរ

បានផុស

នៅ

កម្ពុជារំពឹងពីកំណើនទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយវៀតណាម និងថៃ។ ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រី លោក ថោង ខុន ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តកែប។

លោក​រដ្ឋមន្ត្រីបានលើកឡើងអំពីការរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយប្រទេស​វៀតណាម និងប្រទេសថៃ ក្រោយការសម្រួលឱ្យមានការធ្វើដំណើរងាយស្រួលជាងមុន សម្រាប់ភ្ញៀវទេសចរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថោង ខុន បានគូសបញ្ជាក់ថា ប្រសិនបើអភិវឌ្ឍខេត្តកំពត ខេត្តកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន នាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែប។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរមកពីប្រទេសថៃក៏អាចធ្វើដំណើរមកតាមភាគខាងត្បូងចូលមកតាមខេត្តកោះកុងបន្តមកខេត្តព្រះសីហនុ និងខេត្តផ្សេងទៀតតាមតំបន់ឆ្នេរ ក៏ដូចជាតំបន់អេកូទេសចរណ៍ផងដែរ។

លោក​ក៏បានរំលឹកអំពីការពង្រឹងគុណភាពសេវា និងតម្លៃឱ្យបានសមរម្យ ព្រមជាមួយនឹងការរៀបចំពង្រឹងសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន តាមតំបន់ឆ្នេរឱ្យកាន់តែល្អប្រសើរ គឺដើម្បីទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើង។

ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩នៅទូទាំងសកលលោក ព្រមទាំង​វិបត្តិ​សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងវិបត្តិប្រេងឡើងថ្លៃផងនោះ បើ​តាមលោក​រដ្ឋមន្រ្តី ប្រទេសជាសមាជិកអាស៊ានមានតែខិតខំទាក់ទាញភ្ញៀវពីគ្នាទៅវិញទៅមកក្នុងតំបន់នោះទេ ពិសេសទេសចរពីប្រទេសជិតខាង ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។

កម្ពុជា វៀតណាម និងថៃ បានដាក់ចេញរួចមកហើយនូវកិច្ចសហប្រតិបត្តិការច្រករបៀងសេដ្ឋកិច្ចកម្ពុជា វៀតណាម ថៃ ឬហៅថា CVTEC (Cambodia Vietnam Thailand Economic Corridor) ក្នុងនោះក៏មានការជំរុញចលនាភ្ញៀវទេសចរពីគ្នាទៅវិញទៅមកផងដែរ ខណៈខេត្ត-ក្រុងដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ CVTEC នេះ រួមមាន ខេត្តជលបុរី ខេត្តរយ៉ង ខេត្តចន្ទបុរី ខេត្តត្រាត ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តគៀងយ៉ាង និងទីក្រុងកាន់ថឺរជាដើម។

ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា​ក៏បានខិតខំជំរុញចលនាទេសចរផ្ទៃក្នុងឱ្យមានកំណើនឡើងវិញ ដើម្បីស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ជាតិឡើងវិញ ហើយនេះក៏ជាបុរេសកម្មក្នុងការទាក់ទាញ និងត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៩ នាទីutes មុន

រដ្ឋបាលរាជធានី ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចងចាំ ដើម្បី​ឧទ្ទិស​កុសល​ជូន​ជន​រងគ្រោះ​ដែល​បាត់បង់ជីវិត​ដោយ​របប​វាល​ពិឃាដ​ខ្មែរ​ក្រហម

ព័ត៌មានជាតិ៤០ នាទីutes មុន

ឯកឧត្ដម  ហ៊ុន ម៉ានី ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់កម្មសិទ្ធអចលនវត្ថុ២២១បណ្ណជូនពលរដ្ឋ នៅឃុំកាហែង ស្រុកសំរោងទង

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ លើកទឹកចិត្តវិស័យ SME បន្តជួយរួមចំណែកថែមទៀតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ផលិតកម្ម​ពី​ហូលីវូដ សហការ​ផលិតកម្មវិធី​​​ពី​កម្ពុជា​ យក​ទៅចាក់​​ផ្សាយលើ​បណ្តាញ​ផ្សព្វផ្សាយ​អន្តរជាតិ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ប៉ូលិសថៃ ចាប់ជនជាតិខ្មែរ ៣នាក់ ពេលកំពុង ត.យ៉ាក នៅខេត្ត ស្រះកែវ 

Sokha Hotels

ព័ត៌មានពេញនិយម