ព័ត៌មានជាតិ
សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១០៨០ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន
កំណាត់ផ្លូវបេតុងអាម៉េមួយខ្សែ ដែលមានប្រវែងជាង៦គីឡូម៉ែត្រ ដោយចាប់ពីមហាវិថីឈ្នះឈ្នះរហូតដល់ផ្លូវលេខ៤២ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការហើយ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរដឹកទំនិញនិងកសិផលផ្សេងៗ ។

ពិធីសម្ពោធកំណាត់ផ្លូវបេតុងអាម៉េមួយខ្សែនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា កំណាត់ផ្លូវមួយខ្សែនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយមានបំពាក់បង្គោលភ្លើងបំភ្លឺសាធារណៈតាមអមសងខាងផ្លូវថែមទៀតផង ។ កំណាត់ផ្លូវនេះពីដើមជាផ្លូវតូចចង្អៀត ពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ ដោយមើលឃើញពីការលំបាកនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចអោយមានការស្ថាបនាឡើងជាបន្តបន្ទាប់ ហើយចុងក្រោយនេះ បើទោះបីប្រទេសកម្ពុជាស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ក៏ដោយ កំណាត់ផ្លូវនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន សម្រេចអោយស្ថាបនាថ្មីឡើងវិញ ជាមួយនឹងការពង្រឹកផ្លូវអោយកាន់តែធំទូលាយជាងមុនទៀតផង។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំអោយកម្លាំងមានសមត្ថកិច្ចពិសេសអាជ្ញាធរ ដែនដីត្រូវមើលថែផ្លូវនេះអោយបានល្អ ពិសេសពិនិត្យមើលលើការដឹកទំនិញលើសទំងន់ ដូចជាឡានដឹកដី ដឹកខ្សាច់និងដឹកថ្មជាដើម ។ លោកបន្ថែមថា ប្រទេសកំពុងអភិវឌ្ឍន៍លោកមិនហាមឃាត់ការដឹកជញ្ជូនទេ តែត្រូវដឹក អោយបានសមស្រប កុំដឹកលើសទំងន់ដែលច្បាប់បានកំណាត់ដែលធ្វើអោយខូចផ្លូវ ប្រើប្រាស់មិនបានយូរអង្វែង។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ក្រោយផ្តល់ផ្លូវ១ខ្សែនេះហើយ សម្តេចតេជោហ៊ុន សែន នូវបានសម្រេចផ្តល់កំណាត់ផ្លូវ១ខ្សែទៀត ចាប់ពីផ្លូវ១០៨០នេះទៅផ្លូវលេខ៤២ទៀត ដែលមានប្រវែង១៥០០ម៉ែត្រទទឹង១២ម៉ែត្រ ហើយបានប្រកាសបើកការដ្ឋាននាព្រឹកថ្ងៃទី០១ មិថុនាឆ្នាំ២០២២ ជាមួយនឹងការបើកសម្ពោធផ្លូវលេខ១០៨០នេះតែម្តង។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងដែតថា កំណាត់ផ្លូវលេខ១០៨០នេះ លានសន្ធឹងចាប់ពីមហាវិថីឈ្នះឈ្នះរហូតដល់ផ្លូវលេខ៤២ ដោយឆ្លងកាត់សង្កាត់ សំរោងក្រោម ខណ្ឌពោធិសែនជ័យ, សង្កាត់ស្នោ ខណ្ឌកំបូលនិងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានប្រវែង៦៤៩០ម៉ែត្រ ទទឹង១២ម៉ែត្រ ចាក់មេតុងតំរាស់២០សង់ទីម៉ែត្រ ដាក់លូ១ម៉ែត្រសងខាងនិងតំឡើងបង្គោលភ្លើងសងខាងផ្លូវផងដែរ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ផងដែរថា កំណាត់ផ្លូវនេះពីមុនមានទទឹងត្រឹមតែ៦ម៉ែត្រប៉ុណ្ណោះ ប៉ន្តែពេលនេះបានពង្រីកដល់១២ម៉ែត្រ ដែលវានឹងក្លាយជាផ្លូវមេសម្រាប់ធ្វើចរាចរតភ្ជាប់ពីតំបន់លំដ្ឋានមកផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យនិងវិថីបំរើអោយវិស័យទេចរនិងការដឹកជញ្ជូនផលិតផលមកផ្គត់ផ្គង់រាជធានីភ្នំពេញ។ ម្យ៉ាងវិញទៀតផ្លូវលេខ១០៨០នេះ អាចធ្វើដំណើរទៅកាន់មហាវិថីឈ្នះឈ្នះ ផ្លូវលេខ៤២ អាចតទៅផ្លូវExpress Way ភ្នំពេញ -ក្រុងព្រះសីហនុ ឬក៏តភ្ជាប់ពីផ្លូវលេខ១៥១ ឆ្ពោះទៅភ្នំបាសិដ្ឋ ជាតំបន់ទេសចរ និងជាផ្លូវតភ្ជាប់ទៅផ្លូវលេខ៥១ រួចបែងចែកចរាចរទៅផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹងនិងផ្សារផ្លូវជាតិលេខ៥ ត្រង់ឧត្តុង។

លោកបញ្ជាក់ទៀតថា កំណាត់ផ្លូវលេខ១០៨០ បានប្រើប្រាស់ពេលសាងសង់ចំនួន៥ខែ ដោយចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី១កញ្ញាឆ្នាំ២០២១ និងបញ្ចប់នៅថ្ងៃទី០១កុម្ភៈឆ្នាំ២០២៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


