ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា បណ្ដាបក្សនយោបាយ នឹងទទួលយកនូវលទ្ធផលនៃការបោះឆ្នោត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា បណ្ដាគណបក្សនយោបាយ ដែលបានចូលរួមការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥នេះ នឹងទទួលយកនូវលទ្ធផល នៃការបោះឆ្នោតទាំងអស់គ្នា។

តាមរយៈសារជាសំឡេង នៅរសៀលថ្ងៃទី ៣ ខែមិថុនានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានចូលរួមយ៉ាងល្អនៅក្នុងដំណើរការបោះឆ្នោត ជាពិសេសយុទ្ធនាការឃោសនាបោះឆ្នោត ដែលបានធ្វើឡើងរយៈពេល ១៤ថ្ងៃមកនេះ ដោយបានប្រព្រឹត្តទៅដោយស្ងប់ស្ងាត់ល្អ។
ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះ បណ្ដាគណបក្សនយោបាយទាំងអស់ ដែលបានចូលរួមអនុវត្តច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការណែនាំរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប)។
តាមរយៈសារជាសំឡេងដដែលនេះ សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា បណ្ដាគណបក្សនយោបាយ នឹងចូលរួមទាំងអស់គ្នា ដើម្បីជោគជ័យនៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏សង្ឃឹមដែរថា គ្រប់គណបក្សនយោបាយទាំងអស់ នឹងទទួលយកលទ្ធផលនៃការបោះឆ្នោត នាពេលខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សង្ឃឹមថា បណ្ដាបក្សនយោបាយទាំងអស់ នឹងចូលរួមជាមួយគ្នា ដើម្បីជោគជ័យនៃដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស នៅក្នុងប្រទេសរបស់យើងនៅថ្ងៃអាទិត្យខាងមុខនេះ ហើយសង្ឃឹមថា យើងទាំងអស់គ្នា នឹងទទួលយកនូវលទ្ធផលនៃការបោះឆ្នោត ដែលប្រជាជននឹងផ្ដល់សម្រាប់យើង»។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ ២០២២។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៧ បានដាក់បេក្ខជនចូលរួមប្រកួតប្រជែង សម្រាប់ដណ្កើមអាសនៈឃុំ-សង្កាត់ ក្នុងអាណត្តិនេះ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


