ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង អនុញ្ញាតឲ្យកីឡាករប្រដាល់ ដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចូលជួប និងផ្ដល់រង្វាន់លើកទឹកចិត្ត
កាលពីរសៀលថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងស្វាម៉ី បានអនុញ្ញាតឲ្យលោក អេ ភូថង ដឹកនាំក្រុមកីឡាករប្រដាល់ ដែលដណ្តើមបានមេដាយក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី ៣១ ឆ្នាំ ២០២២ នៅប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម។

នៅក្នុងឱកាសនោះលោកស្រី មិថុនា ភូថង បានបង្ហាញក្តីរំភើប និងកោតសរសើរចំពោះកីឡាករកម្ពុជាដែលមានដើមកំណើត នៅខេត្តកោះកុងចំនួន ៤រូប ដែលមានសមត្ថភាពក្នុងការដណ្តើមបានមេដាយចំនួន ៤គ្រឿង ក្នុងព្រឹត្តការណ៍ស៊ីហ្គេមលើកទី ៣១ នៅវៀតណាម នាពេលថ្មីៗនេះ។

ជាមួយគ្នានេះ លោកស្រីអភិបាលខេត្ត ក៏បានណែនាំ និងជំរុញឲ្យយុវជនត្រូវខិតខំលេងកីឡា ព្រោះការលេងកីឡា គឺមានប្រយោជន៍ចំពោះសុខភាពផង មានសាមគ្គីភាពល្អផង ជាងនេះទៅទៀត គឺដើម្បីបង្ហាញនូវអត្តសញ្ញាណជាតិនៅលើឆាងអន្តរជាតិ ផងដែរ។ ដូច្នេះក្នុងនាមយុវជន ត្រូវធ្វើអ្វីឲ្យមានប្រយោជន៍ចំពោះប្រទេសជាតិ យុវជនជំនាន់ក្រោយត្រូវប្រឹងប្រែង បង្កើនសមត្ថភាពបន្ថែមទៀត ដើម្បីមានឱកាសក្នុងការដណ្តើម មេដាយឲ្យបានច្រើនបន្ថែមទៀត។

នៅក្នុងឱកាសនោះដែរ លោកស្រី មិថុនា ភូថង បានប្រគល់រង្វាន់លើកទឹកចិត្តដល់កីឡា ដែលទទួលមេដាយចំនួន ៤រូប និងគ្រូបង្វឹកចំនួន ៤រូប។ ចំពោះកីឡាករ ដែលទទួលបានមេដាយមាសចំនួន ២រូប ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០លានរៀល, កីឡាករដែលទទួលបានមេដាយសំរិទ្ធចំនួន ២រូប ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥លានរៀល, និងគ្រូបង្វឹកចំនួន ៤រូប បានទទួលថវិកាក្នុងម្នាក់ៗ ចំនួន ២លានរៀល ផងដែរ។

បន្ទាប់មកលោកស្រី មិថុនា ភូថង និងប្រតិភូកីឡា ហែរហមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមយុវជន និងប្រជាពលរដ្ឋ នៅក្នុងក្រុងខេមរភូមិន្ទ បានដង្ហែក្បួនពីមុខសាលាខេត្តកោះកុង សំដៅទៅច្រកអន្តរជាតិចាំយាម នៃស្រុកមណ្ឌលសីមា និងតឡប់មកហែជុំវិញក្រុងខេមរភូមិន្ទ ដោយមានការអបអរសាទរពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕
អត្តបទ៖ សិរីវឌ្ឍនៈ






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


