ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង៖ អង្គភាពមួយរឹងមាំ គឺត្រូវមានមន្រ្តីប្រកបដោយវិជ្ជាជីវៈ
លោកស្រីអភិបាល ខេត្តកោះកុង បានអញ្ជើញជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តទៅចូលបន្ទាយហ្វឹកហ្វឺននៅភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង ដោយលោកស្រី ផ្តាំផ្ញើដល់កងយោធិនត្រូវយកចិត្តទុកដាក់ខ្ពស់ទៅហ្វឹកហាត់ និងធ្វើយោធិនគំរូសម្រាប់អង្គភាព ដ្បិតអង្គភាពមួយរឹងមាំទៅបាន គឺជាអង្គភាពមួយដែលមានមន្រ្តីប្រកបដោយវិជ្ជាជីវៈ។

ពិធីសំណេះសំណាល និងជូនដំណើរយោធិន លោកស្រី មិថុនា ភូថង បានសម្តែងក្តីរីករាយចំពោះក្រុមគ្រួសារ និងយោធិនចំនួន ៣៧នាក់ដែលទើបតែជ្រើសរើសតាមរយៈការប្រឡងជាប់ជាស្ថាពរកន្លងទៅ ខណៈសង្គមជាតិត្រូវការអ្នកបន្តវេនទៅថ្ងៃអនាគត។ លោកស្រី បានដាស់តឿនដល់កងយោធិនទាំងអស់ ត្រូវប្រឹងប្រែងគោរពនូវបទបញ្ជា វិន័យ ជាកងកម្លាំងប្រដាប់តាមការបង្ហាត់បង្ហាញរបស់យោធាចារ្យនៅបន្ទាយហ្វឹកហ្វឺន ហើយត្រូវធ្វើជាយោធិនគំរូសម្រាប់ក្រុមគ្រួសារ និងអង្គភាពសាមុីរបស់ខ្លួនប្រកបដោយទំនុកចិត្តពីថ្នាក់ដឹកនាំ ពិសេសប្រជាពលរដ្ឋ។

លោកស្រី មិថុនា ភូថង មានប្រសាសន៍បន្ថែមថា៖ “ក្មួយៗជាយោធិន ត្រូវចងចាំថា អង្គភាពមួយរឹងមាំទៅបាន គឺជាអង្គភាពមួយដែលមានមន្រ្តីប្រកបដោយវិជ្ជាជីវៈ ចំណេះជំនាញ និងបទពិសោធន៍ការងារល្អ។ ដូច្នេះគប្បីយកចិត្តទុកដាក់សិក្សាហ្វឹកហ្វឺនឱ្យល្អត្រឹមត្រូវ ទើបក្លាយជាយោធិនដែលមានចំណេះជំនាញពិតប្រាកដសម្រាប់ជាតិមាតុភូមិនៃយើង”។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ឱ្យដឹងថា ក្នុងនាមលោកជាមេបញ្ជាការ លោកបានអប់រំណែនាំដល់យោធិនទើបតែប្រឡងជាប់ជាស្ថាពរ ត្រូវគោរពឱ្យបាននូវវិន័យ បទបញ្ជាផ្ទៃក្នុង និងបន្តបេជ្ញាចិត្តសិក្សា ព្រមទាំងការពារមាតុភូមិ។ ព្រោះពួកគេជាទ័ពបន្តវេនជំនួសឱ្យការខ្វះខាតនៅតាមអង្គភាព។

លោក តាំង ឈុនស្រេង និយាយទៀតថា យោធិនទាំង ៣៧នាក់នេះ សុទ្ធតែត្រូវបានឆ្លងកាត់ពិនិត្យវាយតម្លៃពីគណៈកម្មការប្រឡងយ៉ាងតម្លាភាព ដោយយល់ថា ពួកគេមានលក្ខណៈសម្បត្តិត្រឹមត្រូវទាំងកាយសម្បទាន និងចំណេះដឹង។

យោធិនដែលបញ្ចូនទៅហ្វឹកហ្វឺនមានរយៈពេលចំនួន ២ឆ្នាំ ៨ខែ ឬអាចលើពីនេះ ដោយសិក្សាពីជំនាញការពារសណ្តាប់ធ្នាប់ ជំនាញអន្តរាគមន៍ ជំនាញលោកឆ័ត្រ ជំនាញទ័ពព្រៃ។ រីឯខ្លះទៀតពួកគេក៏អាចចាប់ជំនាញបន្តទៅសិក្សាក្រៅប្រទេស៕
អត្តបទ៖ សិរីវឌ្ឍនៈ





-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


