ព័ត៌មានជាតិ
លោកស្រី មិថុនា ភូថង៖ កីឡាករគោរពវិន័យពេលប្រកួត ទើបស័ក្កិសមជាកីឡាករគំរូ
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង រំលេចជាប្រយោគមួយឃ្លាថា កីឡាករទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោរពវិន័យថ្លៃថ្នូរពេលប្រកួត ទើបស័ក្កិសមជាកីឡាករគំរូក្នុងខេត្ត និងទទួលបានសាមគ្គីភាព មិត្តភាព និងអនុស្សាវរីយ៍ដ៏ល្អៗជាច្រើន។

ការប្រលយនូវពាក្យពេជន៍ដ៏មានអត្តន័យរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងនៅពេលនេះធ្វើឡើងក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ប្រចាំឆ្នាំរបស់លោកស្រី នៅវិទ្យាល័យកោះកុង កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

អភិបាលខេត្តជាស្រ្តីដំបូងគេសម័យតេជោរូបនេះ ក៏បន្ថែមនូវពាក្យស្លោកមួយទៀតថា “កីឡានាំមកនូវសុខភាពល្អ ប្រាជ្ញាស្មារតីភ្លឺថ្លា និងនាំមកនូវមិត្តភាព សាមគ្គីភាព” ។ លោកស្រីកោតសរសើរ និង អបអរសាទរចំពោះក្រុមកីឡាករ ដែលបានចូលរួមក្នុងការប្រកួតតាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបិទបញ្ចប់ ហើយថែមទាំងបានដណ្ដើមជ័យជំនះជូនក្រុម ឬអង្គភាពរបស់ខ្លួន។

ទោះយ៉ាងណា សម្រាប់ក្រុមមិនទាន់ទទួលជោគជ័យជម្នះ លោកស្រីមិថុនា ភូថង ស្នើឱ្យបង្កើនការហ្វឹកហាត់បន្ថែមទៀតដើមត្រៀមចូលរួមប្រកួតដណ្ដើមពាននៅឆ្នាំបន្តបន្ទាប់។ ក្រៅពីនេះ លោកស្រី អភិបាលខេត្តកោះកុង ក៏អំពាវនាវឱ្យមន្ដ្រីរាជការ និងកីឡាកររបស់យើងទាំងអស់ ធ្វើការផ្សព្វផ្សាយចែករំលែក ព៌ត៌មានឱ្យបានទូលំទូលាយតាមរយៈបណ្ដាញសង្គម អំពី ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នា ខែឧសភាខាងមុខ និងយុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់របស់លោកស្រីអភិបាលខេត្តកោះកុង លើកឡើងដែរថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាបានផ្តល់ឱកាសល្អសម្រាប់ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធន៍ ដែលជាមរតកវប្បធម៌ជាតិ និងជាសិល្បៈការពារខ្លួនរបស់ប្រទេសជាតិ ព្រមទាំងជួយបំផុសស្មារតី មហាជនឱ្យស្រឡាញ់គាំទ្រវិស័យកីឡា និងលើកកម្ពស់កិត្តិសព្ទកីឡារបស់ជាតិឱ្យកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។

ទាំងលោក ឈេង សុវណ្ណដា និងក្រុមកីឡាករក្នុងខេត្ត ប្តេជ្ញាចិត្តផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នា ខែឧសភាខាងមុខ និងយុទ្ធនាការជាតិរាប់ថយក្រោយ ១០០ថ្ងៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងផ្ទាល់មាត់ទៅកាន់មហាជន ដើម្បីបានដឹងពីអ្វីដែលកម្ពុជានឹងត្រៀមខ្លួនរៀបចំរួចរាល់ស្រេច។

ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ប្រចាំឆ្នាំ២០២៣នេះ មិនត្រឹមតែជា ព្រឹត្តិការណ៍មួយដ៏សំខាន់សម្រាប់កីឡាករបាល់ទាត់ខេត្តកោះកុងប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាង សមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករក្នុងក្រុមនីមួយៗ ដើម្បីត្រៀមខ្លួនចូលរួមការប្រកួត មិត្តភាពផ្សេងៗ ឬចូលរួមប្រកួតកម្រិតថ្នាក់ជាតិផងដែរ៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


