Connect with us

ព័ត៌មានជាតិ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី រយៈពេល​៣ ថ្ងៃ​នៅ​ប្រទេស​សិង្ហ​បុរី

បានផុស

នៅ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការពារជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងយោធពល​ខេ​ម​ភូមិន្ទ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី លើក​ទី​១៩ (​កិច្ចសន្ទនា​សាំង​ហ្គី​ឡា​) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០-១២ ខែមិថុនា ឆ្នាំ​២០២២ នៅ​ប្រទេស​សិង្ហ​បុរី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ខាងលើនេះ តប​តាម​ការអញ្ជើញ​របស់​ប​ណ្ឌិ​ត ច​ន ឈី​ប​មែន អគ្គនាយក និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​អន្តរជាតិ សម្រាប់​សិក្សា​យុទ្ធសាស្ត្រ​។

កិច្ចប្រជុំ​កំពូល​សម្រាប់​ឆ្នាំ​២០២២ នឹងមាន​កិច្ចពិភាក្សា​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​ចំនួន​៧ លើ​ប្រធានបទ​ដូចជា​៖

១, ជំហាន​បន្ទាប់​នៃ​យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សហរដ្ឋអាមេរិក​

២, ការគ្រប់គ្រង​ការ ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​ពហុ​ប៉ូល

៣, ការបង្កើត​ទម្រង់​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ សន្តិសុខ

៤, ទំនើបកម្ម​យោធា និង​សមត្ថភាព​ការពារជាតិ​ថ្មីៗ

៥, ចក្ខុវិស័យ​របស់​ប្រទេស​ចិន​ទៅ លើ​សណ្ដាប់ធ្នាប់​តំបន់

៦, បញ្ហា​ប្រឈម​តាម​អ៊ីនធឺណិត និង​ការវិវត្ត​នៃ​បច្ចេកវិទ្យា​ការពារជាតិ

​និង​៧, គំនិត​ថ្មី​សម្រាប់​ការធានា​ស្ថិរភាព​ក្នុង​តំបន់​។

​កិច្ចប្រជុំ​កំពូល​ក៏​នឹងមាន​ក្រុម​ពិភាក្សា​តូចៗ នៅក្នុង​សម័យប្រជុំ​ពិសេស​ចំនួន​៤ ផងដែរ ដែល​រួមមាន​: ១. សន្តិសុខ​អាកាសធាតុ និង​វិស័យ​ការពារជាតិ បៃតង ២. តួនាទី​អាវុធ​នុយក្លេអ៊ែរ​ក្នុង​សន្តិសុខ​តំបន់ ៣. បញ្ហា​មី​យ៉ាន់​ម៉ា​៖ ការស្វែងរក​វិធីសាស្ត្រ​ឆ្ពោះទៅមុខ និង​៤. សន្តិសុខ​លម្ហ​សមុទ្រ​៖ ពី​ក្រមសីលធម៌​ឈានទៅ​ទំនាក់ទំនង​នៅពេល​មាន​វិបត្តិ​។

ក្នុង​ឱកាស​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី លើក​ទី​១៩ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​អញ្ជើញ​ថ្លែងសេចក្ដី​ថ្លែងការណ៍​ប្រកបដោយ​អត្ថន័យ​ខ្លឹមសារ នៅក្នុង​សម័យប្រជុំ​ពេញអង្គ​ទី​៤ ស្តីពី “​ទំនើបកម្ម​យោធា និង​សមត្ថភាព​ការពារជាតិ​ថ្មីៗ​” ដោយ​ផ្តោតលើ​ទស្សនៈ​លើ​បញ្ហា​ប្រឈម​នានា ដែល​អាច​បង្កឡើង​ដោយ​ការអភិវឌ្ឍ​វិស័យ​យោធា​យ៉ាង​លឿន​នៅក្នុង​តំបន់ និង​មុខងារ​ដែល​សមត្ថភាព ថ្មីៗ​ទាំងនោះ​អាច​ដើរតួនាទី​ក្នុង​ការរក្សា​តុល្យភាព​ស្ថិរភាព​តំបន់​។

ក្នុងនាម​ជា​ប្រធាន​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២​នេះ សម្តេច​ពិជ័យ​សេនា ក៏​នឹង​ថ្លែង​គូសបញ្ជាក់​អំពី​គោលជំហរ​របស់​កម្ពុជា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​តួនាទី និង​សាមគ្គីភាព​អាស៊ាន រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​សន្តិសុខ​នានា ស្របតាម​មូលបទ កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន “​សាមគ្គីភាព​ដើម្បី​សន្តិសុខ​ប្រកបដោយ​ភាព​សុខដុម​។​

​ក្រៅពី​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ខាងលើ សម្ដេច​ពិជ័យ​សេនា ក៏​នឹងមាន​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ នៃ​បណ្ដា​ប្រទេស​មួយចំនួន ដូចជា អូស្ត្រាលី ចិន សិង្ហ​បុរី និង​សហរដ្ឋអាមេរិក ក៏ដូចជា​ទទួល​ការ​ចូលជួប​សម្តែង​ការគួរសម​ពី​សំណាក់​ឥស្ស​ជន​សំខាន់ៗ រួមមាន នាយក​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤១ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤៣ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម