ក្រសួងសុខាភិបាល​អនុ​ញ្ញាត​ឲ្យ​មានការ​ជួបជុំ​លក្ខណៈ​ទ្រង់ទ្រាយ​តូច​មិន​លើសពី​២០​នា​ក់​ក្នុងឱកាស​ចូលឆ្នាំ​សកល​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល​អនុ​ញ្ញាត​ឲ្យ​មានការ​ជួបជុំ​លក្ខណៈ​ទ្រង់ទ្រាយ​តូច​មិន​លើសពី​២០​នា​ក់​ក្នុងឱកាស​ចូលឆ្នាំ​សកល​

Published

on

​ក្រសួងសុខាភិបាល​បានអនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​និង​ជនបរទេស​ដែល​កំពុង​ស្នា​ក់នៅ​ប្រទេស​កម្ពុជា​ជួបជុំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​តូច​មិន​ឲ្យ​លើសពី​២០​នាក់​ឡើយ​ដើម្បី​ទប់ស្កាត់​កា​រឆ្លង​ជំងឺ​កូ​វី​ដ​១៩​ទ្រង់​ទ្រាយ​ធំ​ចូ​លទៅក្នុង​សហគមន៍​។​

យោ​ងតា​ម​សេច​ក្តីណែ​នាំ​របស់​ក្រសួងសុខាភិបាល ​ស្ដីពី​ការ​ការពារ ​ការ​ចម្លង​នៅ​ក្នុង​ស​ហ​គ​មន៍​ក្នុង​អំឡុងពេល​ឆ្លង​ឆ្នាំ​សកល​ថ្មី​និង​សម្រាប់​ឆ្នាំ​២០២១​ដែល​ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​ធ្នូ​នេះ​ ​បាន​ឲ្យ​ដឹង​ថា ​ការអនុញ្ញាត​ឲ្យ​មានការ​ជួបជុំ​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ៗ​នេះ​ដោយសារ​ស្ថាន​ភា​ព​ជំងឺ​កូ​វីដ​១៩​ នៅលើ​សកលលោក​និង​តំបន់​នៅ​មិនទាន់​មានការ​ធូរស្បើយ​នៅឡើយ​ទេ​ ព្រមទាំង​បាន​នឹង​កំ​ពុង​ផ្ទុះ​ឡើងវិញ​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ​បើ​ទោះ​បី​ជា​ប្រ​ទេស​កម្ពុជា​បាន​គ្រប់គ្រង​ជំងឺ​នេះ​បា​នល្អ​ប្រសើរ​ក៏ដោយ​។​

ដើម្បី​ចូលរួម​ទប់ស្កាត់​កា​រឆ្លង​វីរុស​កូ​វី​ដ​១៩ ក្នុង​ទ្រង់ទ្រាយ​តូច​ក្តី​ឬ​ធំ​ក្តី​នា​អំ​ឡុង​ពេល​គ្រឹះ​ស្មា​ស់​ចូល​ឆ្នាំថ្មី​និង​ពេល​ឆ្លង​ឆ្នាំ​សកល​ថ្មី​ ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​ជនបរទេស​ស្នាក់នៅ​កម្ពុជា​ ប​ន្ត​រ​ស់​នៅ​ធម្មតា​តា​មបែប​គន្លង​​ថ្មី​និង​ពាក់​ម៉ាស​រាល់​ពេល​ចេញ​ក្រៅ​ផ្ទះ​​ លាងដៃ​ញឹកញាប់​ជាមួយ​សាប៊ូ​អាកុល​ឬ​ទឹក​ជែ​ល​ លាងដៃ​នឹង​រក្សា​គំលាត​សុវត្ថិភាព​ស​ង្គ​ម ​និង​បុគ្គល​ចាប់ពី​១​ម៉ែត្រ​កន្លះ​ឡើង​ទៅ​ឲ្យ​បាន​គ្រប់គ្នា​នៅ​គ្រប់កន្លែង​គ្រប់ពេលវេលា​និង​គ្រប់​កាលៈទេសៈ​។​

ជាមួយ​គ្នានេះដែរ ​មិនត្រូវ​ចូល​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល​និង​ប្រើ​ម៉ាស៊ីន​ត្រ​ជា​ក់​ច្រើនពេក​រក​កន្លែង​ដែ​លមាន​ខ្យល់​ចេញចូល​កុំ​ទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កុះករ​និង​កុំ​ប៉ះពាល់​គ្នា​កុំ​ចា​ប់ដៃគ្នា​កុំ​កៀក​ស្មា​គ្នា​ កុំ​អោប​គ្នា​ នៅ​ពេល​ជួប​គ្នា​ជាដើម​ព្រោះ​អា​ចធ្វើ​ឲ្យ​មាន​ហា​និ​ភ័​យ​ខ្ពស់​ ក្នុងការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

ក្រសួង​បាន​ប​ញ្ជាក់ថា ​«​ពេលនេះ​គឺជា​ដំណាក់​ការចាំបាច់​បំផុត​ដែល​យើ​ងទាំងអស់គ្នា​ត្រូវ​រួម​សាមគ្គី​គ្នា​ក្នុង​ការ​អនុវត្ត​វិ​ធាន​ការ​សុខាភិបាល​ ដែលមាន​សារៈសំខាន់​នេះ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​រាល់​រាល​ដាល​ក្នុ​ង​សហគមន៍​ ព្រោះថា​វីរុស​កូ​វីដ​១៩​នៅ​មិនទាន់​ទៅ​ណា​ឆ្ងាយ​ពី​យើង​នៅឡើយ​ទេ​ ហើយ​មេ​រោគ​ដ៏​សាហាវ​នេះ​ ក៏​មិន​ភ្លេច​យើង​ដែរ​បើ​យើង​ធ្វេសប្រហែស​នោះ​។ ​ដូច្នេះ​មានតែ​វិធី​ការពារ​ខ្លួន​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ប៉ុណ្ណោះ​ ទើប​អា​ចជួយ​ទប់ស្កាត់​បានជា​អតិបរមា​នូវ​ការ​ចម្លង​ពី​បុគ្គល​ទៅ​បុ​គ្គ​ល​ ពី​បុគ្គល​ទៅ​ក្រុ​មគ្រួសារ​ខ្លួន​និង​ពី​បុគ្គល​ទៅជា​ការ​ចម្លង​រាតត្បាត​ក្នុង​ស​ហគ​មន៍​ទ្រង់ទ្រាយ​ធំ​»​។​

​ជា​មួយគ្នានេះដែរ ​ក្រសួងសុខាភិបាល​ក៏បាន​ណែនាំ​ដល់​កន្លែង​លក់ដូរ​ភោជនីយដ្ឋាន​អា​ហា​រដ្ឋា​ន ​ផ្សារ​ទំនើប​ ធនាគារ​និង​កន្លែង​ពាណិជ្ជកម្ម​ផ្សេង​ត្រូវ​ត្រួតពិនិត្យ​អោ​យបាន​ហ្មត់ចត់​បើ​អតិថិ​ជន​មិន​មាន​ពាក់​ម៉ា​ស់​ គឺ​មិន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទីកន្លែង​រប​ស់​ខ្លួន​ឡើយ​ហើយ​ត្រូវ​មាន​ការ​វាស់​កំ​ដៅ​និង​រៀបចំ​កន្លែង​អង្គុយ​រក្សា​កម្រិត​គ្នា​មួយ​ម៉ែត្រ​កន្លះ​ឡើង​ទៅ​មាន​ទឹក​អា​ល់​កុ​ល​ឬ​ទឹក​ជែ​ល​សម្រាប់​អតិ​ថិជន​លាងដៃ​និង​នៅ​តាម​បន្ទប់ទឹក​ត្រូវ​មា​ន​សាប៊ូ​លាងដៃ​ជា​ប្រ​ចាំ​។​

ក្រសួងសុខាភិបាល​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កា​រយកចិត្ត​ទុកដាក់​ចូ​ល​រួម​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​វីដ​១៩ របស់​បងប្អូន​ប្រ​ជាព​រដ្ឋ​ទាំងអស់​និង​អាជ្ញាធរ​រាជធានី​ខេត្ត​ស្រុក​ខណ្ឌ​រដ្ឋបាល​ឃុំ​សង្កាត់​ទាំង​អស់ ហើយ​ក្រសួង​ក៏​សូម​ថ្លែងអំណរគុណ​អំពាវនាវ​ដល់​សាធារណជន​ទាំង​អស់​សូម​ចូលរួម​អ​នុវត្តតាម​ការណែនាំ​ខាងលើ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​ដើម្បី​រួមចំណែក​កាត់ផ្ដាច់​ការ​ចម្លង​ជំងឺ​កូ​វី​ដ​១៩​ ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​និង​កុំ​ឲ្យ​មានការ​ចម្លង​ក្នុង​សហគមន៍​ទ្រង់​ទ្រា​យ​ធំ​។​

គួរ​បញ្ជាក់​ថា​ គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី២១ ខែ​ធ្នូ ឆ្នាំ​២០២០​នេះ​ នៅ​កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៣៦៣​នាក់​ ក្នុងនោះ​មាន​អ្នកជា​សះស្បើយ​ចំនួន ៣៤៥​នាក់ និង​អ្នក​កំពុង​សំ​រាក​នៅ​មន្ទីរពេទ្យ​ចំនួន​១៨​នាក់​៕

អត្ថបទ ៖ ​សំអឿន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ10 mins ago

បន្ទាន់ក្តៅៗ បិទពេទ្យឯកជននៅក្រុងព្រះសីហនុ

ព័ត៌មានជាតិ31 mins ago

ញៀន​ថ្នាំ​ផង​បែប​គំនិត​ហែក​ទ្វារ​បន្ទប់​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​​បែកការ​ផ្អើល​ឆុ​ល​ចាប់​ក្របួច​ជាប់

ព័ត៌មានជាតិ1 hour ago

ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់គុក​១​ឆ្នាំ​ ចេញ​មក​វិញ​ខ្លាំង​លើស​ដើម​ ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន​បញ្ជូន​ទៅ​​វិញ

ព័ត៌មានជាតិ2 hours ago

ខេត្ត​ព្រះសីហនុ​ប្រកាស​ផ្លាស់ប្តូរ​មន្ត្រី​សំខាន់ៗ​មួយចំនួន​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​បន្ថែម​ទៀត​

ព័ត៌មានជាតិ2 hours ago

មេប៉ូលិស​ក្រុង​ព្រមាន​ចាត់វិធានការ​តាមច្បាប់​ចំពោះ​ជន​ណា​អុកឡុក ឬ​បង្កបញ្ហា​ពេលធ្វើ​ច​ត្តា​ឡី​ស័ក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services