ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាផ្ដល់អាទិភាពមុនគេ គឺសិទ្ធិរស់រានមានជីវិត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា បានផ្ដល់សិទ្ធិរស់រានមានជីវិតជាអាទិភាពមុនគេ មុននឹងអនុវត្តនូវសិទ្ធិអ្វីៗផ្សេងទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២០-២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនានេះថា នៅកម្ពុជាផ្ដល់អាទិភាពមុនគេ គឺសិទ្ធិរស់រានមានជីវិត តែត្រង់បណ្ដាប្រទេសមួយចំនួន ផ្ដល់អាទិភាពទៅលើអ្វី គឺអាស្រ័យទៅលើប្រទេសទាំងនោះចុះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែបន្តថា «បានជានៅទីនេះ យើងត្រូវផ្ដល់ការយកចិត្តទុកដាក់ ទៅលើបញ្ហាសិទ្ធិរស់រានមានជីវិតជាមុន ព្រោះដោយសារតែសិទ្ធិរស់រានមានជីវិតនេះហើយ ទើបយើងអាចទៅអនុវត្តសិទ្ធិដទៃទៀត ទាំងសិទ្ធិបង្កើតបក្សនយោបាយ បង្កើតអង្គការក្រៅរដ្ឋាភិបាល បង្កើតសង្គមស៊ីវិល បង្កើតសារព័ត៌មាន ឬសិទ្ធិដទៃៗទៀត»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា បើសិទ្ធិរស់រានមានជីវិត គ្មាននោះទេ គឺគ្មានសិទ្ធិអ្វីទាំងអស់។ កម្ពុជា ទទួលស្គាល់សិទ្ធិទាំងអស់ រួមទាំងសិទ្ធិបោះឆ្នោតផង ដែលប្រជាពលរដ្ឋបានអញ្ជើញទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ កាលពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២កន្លងទៅនេះផងដែរ ហើយសិទ្ធិទាំងនោះ គឺកើតឡើងដោយសារតែមានសិទ្ធិរស់រានមានជីវិត៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


