ព័ត៌មានជាតិ
កម្ពុជាថ្លែងអំណរគុណ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលជួយគាំទ្រវិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩៤មក
រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សា ការងារជាមួយ លោកស្រី Kathryn Campbell រដ្ឋលេខាធិការនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ស្តីពីភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធ នឹងវិស័យសកម្មភាពមីន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលជួយគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាតាំងពីឆ្នាំ១៩៩៤ និងក្រោយមកបានចូលរួមគាំទ្រដល់គម្រោងបោសសម្អាតមីនចាប់តាំងពីឆ្នាំ២០០៦ ដោយផ្តល់ដីមានសុវត្ថិភាព និងបានជួយសង្គ្រោះដល់អាយុជីវិតបានរាប់លាននាក់ឲ្យរួចផុតពីគ្រោះថ្នាក់ដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោកទេសរដ្ឋមន្ត្រីលី ធុជបានលើកឡើងអំពី សមិទ្ធផលរយៈពេល ៣០ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩២ នៃការចាប់ផ្តើមកម្មវិធីសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមរបស់ប្រទេសម្ចាស់ និងដៃគូអភិវឌ្ឍន៍ ក្នុងនោះប្រទេសអូស្ត្រាលី គឺជាដៃគូដ៏លេចធ្លោ និងរឹងមាំសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា។

លោកបន្តទៀតថា ជាមួយនឹងសមិទ្ធផលទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់ដោយកំណត់គោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ លោកបន្តទៀតថា ដើម្បី សម្រេចគោលដៅនេះ កម្ពុជា ត្រូវ ការបោសសម្អាតមីនលើផ្ទៃដីប្រមាណ ១៦០គីឡូម៉ែត្រក្រឡា ក្នុងមួយឆ្នាំ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជា អាចមានលទ្ធភាពបោសសម្អាតបានត្រឹមតែពី ៩០-១០០គីឡូម៉ែត្រក្រឡា ប៉ុណ្ណោះ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោកទេសរដ្ឋមន្ត្រី បានស្នើសុំឲ្យរដ្ឋាភិបាល អូស្ត្រាលី បន្តជួយគាំទ្រដល់ការងារបោសសម្អាតមីនរហូតដល់កម្ទេចគ្រាប់មីនចុងក្រោយនៅកម្ពុជា ទោះបីកម្ពុជាមិនបានសម្រេចគោលដៅឆ្នាំ២០២៥ ក៏ដោយ។

លោកស្រី Kathryn Campbell បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការសម្រេចបាននៃការងារបោសសម្អាតមីននៅកម្ពុជា ហើយលោកស្រីនឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីននៅកម្ពុជា ព្រមទាំងពាំនាំសំណើសុំ និងលទ្ធផលនៃកិច្ចប្រជុំជម្រាបប្រាប់រដ្ឋាភិបាលអូស្ត្រាលី ផងដែរ៕






-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


