ព័ត៌មានអន្ដរជាតិ
លោក ណេតាន់យ៉ាហ៊ូ ព្រមាន វាយប្រហារអ៊ីរ៉ង់យ៉ាង «ចាស់ដៃបំផុត» បើអ៊ីរ៉ង់ហ៊ានប៉ះអ៊ីស្រាអែលទៀត
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃទី១៤ ខែកក្កដា បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ ថា នឹងវាយប្រហារតបតវិញយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ ហ៊ានបើកការវាយប្រហារថ្មីណាមួយមកលើប្រទេសរបស់លោក។

យោងតាមទីភ្នាក់ងារ AFP, នៅក្នុងសន្និសីទមួយដែលធ្វើឡើងនៅក្នុងទីក្រុង Dimona នៅភាគខាងត្បូងអ៊ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ បានថ្លែងថា៖ «ខ្ញុំសូមប្រាប់ទៅកាន់ក្រុមមេដឹកនាំអ៊ីរ៉ង់ថា កុំសង្ឃឹមថាស្ថានការណ៍នឹងមានភាពស្ងប់ស្ងាត់ឲ្យសោះ ប្រសិនបើអ្នកវាយប្រហារមកលើពួកយើង»។
លោក ណេតាន់យ៉ាហ៊ូ បានបន្ថែមថា៖ «ពេលវេលាដែលនរណាម្នាក់វាយប្រហារយើង ហើយយើងមិនវាយបកវិញយ៉ាងចាស់ដៃនោះ គឺត្រូវបានបញ្ចប់ហើយ»។ លោក បានបញ្ជាក់ទៀតថា «ការវាយប្រហារតបតនាពេលខាងមុខ នឹងមានកម្លាំងខ្លាំងក្លាជាងការវាយប្រហាររួមគ្នាដែលធ្វើឡើងជាមួយសម្ព័ន្ធមិត្តសំខាន់គឺសហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះទៅទៀត»។
យោងតាមវីដេអូដែលចេញផ្សាយដោយការិយាល័យរបស់លោក នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ដោយរំលឹកទៅដល់ការវាយប្រហារលើអ៊ីរ៉ង់កាលពីលើកមុនថា «កុំរំពឹងថានឹងមានរឿងដដែលៗកើតឡើងឲ្យសោះ។ ព្រោះវានឹងមិនមែនជាការវាយប្រហារដូចមុនឡើយ ដែលកាលនោះវាមានកម្លាំងខ្លាំងក្លាខ្លាំងណាស់ទៅហើយ។ ប៉ុន្តែលើកនេះ វានឹងក្លាយជាព្រឹត្តិការណ៍ខុសប្លែកពីមុន និងមានកម្លាំងបំផ្លិចបំផ្លាញខ្លាំងជាងមុនឆ្ងាយណាស់»។
ការគំរាមកំហែងរបស់មេដឹកនាំអ៊ីស្រាអែល ធ្វើឡើងចំពេលដែលអាមេរិកបានបើកការវាយប្រហារថ្មីៗជាបន្តបន្ទាប់លើអ៊ីរ៉ង់ ហើយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា នឹងដាក់ទណ្ឌកម្មបិទផ្លូវសមុទ្រ លើកំពង់ផែនានារបស់អ៊ីរ៉ង់ឡើងវិញ។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃអង្គារ ការវាយប្រហាររបស់អាមេរិកក៏បានវាយប្រហារចំទីក្រុងកំពង់ផែ Bushehr របស់អ៊ីរ៉ង់ ដែលជាទីតាំងរោងចក្រនុយក្លេអ៊ែរស៊ីវិលតែមួយគត់របស់ទីក្រុងតេហេរ៉ង់ផងដែរ។ ដើម្បីជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិកដែលបានចាប់ផ្តើមកាលពីបីថ្ងៃមុន អ៊ីរ៉ង់បានបាញ់បង្ហោះគ្រាប់មីស៊ីលតម្រង់ទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


