Connect with us

ព័ត៌មានជាតិ

ក្នុងមួយឆ្នាំៗ យុវជន សិស្ស-និស្សិតជាង ១ពាន់នាក់នៅខេត្តកោះកុង ចាប់អារម្មណ៍ចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ

បានផុស

នៅ

នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បង្ហាញថា ក្នុងមួយឆ្នាំៗ មានយុវជន សិស្ស និងនិស្សិតចំនួន ១.២២៥នាក់ ផ្តោតការចាប់អារម្មណ៍ចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ ក្រោមការឃើញថា ងាយស្រួលរកទីផ្សារការងារ និងចំណូលខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស នាយកមជ្ឃមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២ថា អត្រាអ្នករៀនជំនាញបច្ចេកទេសមានចាប់ពី ១.២២៥ រហូតដល់ ១.៥៥២នាក់ក្នុងមួយឆ្នាំៗ ដែលទាំងនេះសបញ្ជាក់ថា ពលរដ្ឋ សិស្ស និងនិស្សិតចាប់អារម្មណ៍ច្រើនពីមុខវិជ្ជាបច្ចេកទេស រួមមាន៖ អគ្គិសនី អេឡិចត្រូនិច មេកានិករថយន្ត បរិក្ខារត្រជាក់ និងវិទ្យាសាស្រ្តកុំព្យូទ័រ។

ថ្លែងក្រោយការតាំងបង្ហាញសម្ភារៈបច្ចេកទេសក្នុងទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៥ ឆ្នាំ ២០២២ ក្រោមប្រធានបទ «TVET បង្កើនផលិតភាពការងារ និងភាពប្រកួតប្រជែងខ្ពស់» អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស បន្តទៀតថា ទោះបីជាកម្ពុជាទទួលរងវិបត្តិជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏សន្ទុះការចូលសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់ក្រុមយុវជន សិស្ស និងនិស្សិត ទោះសិក្សារៀនតាមរយៈប្រព័ន្ធអនឡាយក្តី។

បើតាមអ្នកអង្គម្ចាស់ ឬទ្ធីរ៉ាវង្ស អ្នកសិក្សាជំនាញបច្ចេកទេសយល់ច្បាស់ អំពីឱកាសបង្កើតមុខរបរដោយខ្លួនឯងផង ទំហំទីផ្សារការងារទូលំទូលាយ និងទៅធ្វើការតាមបណ្តាក្រុមហ៊ុន សហគ្រាសនានាដែលអាចប្រាក់ចំណូលបានខ្ពស់។ ក្រោយពួកគាត់បញ្ចប់ការរៀនសូត្រមជ្ឈមណ្ឌល ដោយជាក់ស្តែង ៩០ភាគរយចំពោះយុវជន សិស្ស និងនិស្សិត ដែលបញ្ចប់ការសិក្សាជំនាញបច្ចេកទេស នៅក្នុងខេត្តកោះកុង មានការងារធ្វើគ្រប់គ្នា និង ១០ភាគរយទៀតនោះ ពួកគេទៅបង្កើតអាជីវកម្មផ្ទាល់ខ្លួនដោយទទួលចំណូលពី ៣០០ទៅ ៤០០ដុល្លារ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ទទួលផ្តល់ចំណេះដឹងសិក្សាជំនាញបច្ចេកទេសចាប់ពីវគ្គសិក្សាខ្លីវិញ្ញាបនបត្រ រហូតដល់ថ្នាក់បរិញ្ញាបត្របច្ចេកទេស ស្ថិតនៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ហើយមិនខុសពីបណ្តារាជធានី និងបណ្តាខេត្តដ៏ទៃទៀត មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានរៀបចំទិវាជាតិ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី ៥ ដូចគ្នាដែរ ដោយមានវិស័យរដ្ឋ និងឯកជន ចូលរួមដាក់តាំងជំនាញបច្ចេកទេស សេវាកម្ម និងផលិតភាពចំនួន ១០មុខវិជ្ជាជំនាញបង្ហាញជូនសាធារណជន ជាពិសេសយុវជន និងសិស្សដែលមានបំណងចង់សិក្សា។ ជាក់ស្តែងមានអ្នកចូលរួមស្វែងយល់ជាង ៦០០នាក់៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម