ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ គិលានុបដ្ឋាក ជាបេះដូងនៃការផ្តល់សេវា មានសុវត្ថិភាពដល់អ្នកជំងឺ
លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា គិលានុបដ្ឋាក គឺជាបេះដូងនៃការផ្តល់សេវាដែលមានគុណភាព និងសុវត្ថិភាពដល់អ្នកជំងឺ និងអតិថិជន។

ថ្លែងបើកទិវាគិលានុបដ្ឋាកអន្តរជាតិ ឆ្នាំ២០២២ ក្រោមប្រធានបទ “គិលានុបដ្ឋាករួមគ្នាធ្វើឱ្យប្រសើរឡើងនូវការថែទាំ និងការគោរពសិទ្ធិអតិថិជន ដើម្បីធានាបាននូវសុខភាពជាសកល” នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបន្តថា គិលានុបដ្ឋាក និងឆ្មប ជាអ្នកផ្តល់សេវាទាំងផ្លូវកាយ ផ្លូវចិត្ត សង្គម និងតាមជំនឿសាសនា និងថែទាំតាមបែបបុគ្គលជាមជ្ឈមណ្ឌល។
លោករដ្ឋមន្ត្រីបានបន្តទៀតថា គិលានុប្បដ្ឋាក គឺជាសមាជិកក្នុងសហគមន៍ ដែលពួកគេបម្រើការយល់ពីវប្បធម៌នឹងកន្លែង និងអាចមានឥទ្ធិពលក្នុងការផ្លាស់ប្តូរឥរិយាបថ ស្របតាមក្រមសីលធម៌ព្រោះថាគិលានុបដ្ឋាក មានគោលបំណងតែមួយគត់ គឺការបម្រើផលប្រយោជន៍សាធារណៈឱ្យបានល្អបំផុតដែលអាចធ្វើទៅបាន។

លោករដ្ឋមន្ត្រីបានបន្ថែមថា តាមរយៈដំណើរការនៃការផ្តល់អាជ្ញាប័ណ្ណដល់គិលានុបដ្ឋាកនូវសិទ្ធិក្នុងការអនុវត្ត សិល្បៈ និងវិទ្យាសាស្រ្តនៃការថែទាំ ដើម្បីបំពេញជូនសាធារណជននូវសេវាថែរក្សាដែលមានគុណភាព ប្រសិទ្ធភាព និងតម្លាភាព។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាល នៃប្រទេសមួយចំនួនបានទទួលស្គាល់សក្ដានុពល នៃការរីកចម្រើន នៃការថែទាំ និងកំពុងពង្រីកការអភិវឌ្ឍកម្លាំងពលកម្មថែទាំបន្ថែមទៀត។ អ្នកដឹកនាំសុខាភិបាល ជាច្រើនបានប្តេជ្ញាចិត្តធ្វើកិច្ចការនេះ ប៉ុន្តែភស្តុតាងបង្ហាញថា គិលានុបដ្ឋាក ជាញឹកញាប់មានគុណតម្លៃនៅទន់ទាបនៅឡើយ។
ចំណែករាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងបន្តធ្វើឱ្យប្រសើរឡើងនូវសិទិ្ធដែលប្រជាពលរដ្ឋត្រូវទទួលបាននូវការថែទាំ និងព្យាបាលមានគុណភាព សុវតិ្ថភាព និងមានសមធម៌។

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ទៀតថា ក្នុងរយៈពេលពីរឆ្នាំដែលមានការរាតត្បាតដោយជំងឺកូវីដ-១៩ គិលានប្បដ្ឋាកពិតជាបានជួបប្រទះនូវការលំបាកជាច្រើន ទាំងនៅក្នុងប្រទេសកម្ពុជា និងសកលលោក។
លោករដ្ឋមន្ត្រីបានបន្ថែមឱ្យដឹងថា បញ្ហាទាំងនោះមានដូចជា ការងារទទួលខុសត្រូវថែទាំអ្នកជំងឺកូវីដ-១៩ ព្រមទាំងការផ្តល់សេវាសារវន្តសំខាន់ៗដែលមិនមែនសេវាជំងឺកូវីដ-១៩ ក្នុងនោះដែរមានជួបប្រទះកង្វះគិលានុបដ្ឋាក-យិកា ដោយពួកគេមានវ័យចូលនិវត្តន៍ច្រើន។ កត្តាទាំងនេះ តម្រូវឱ្យប្រទេសនីមួយៗ ធ្វើការចំណាយបន្ថែមលើចំនួនគិលានុបដ្ឋាក នៅតាមមនី្ទរពេទ្យគ្រប់កម្រិត និងសាលាបណ្តុះបណ្តាលគិលានុបដ្ឋាកដែលមានគុណវុឌ្ឍខ្ពស់ ដើម្បីបំពេញតម្រូវការសុខាភិបាលរបស់ប្រជាពលរដ្ឋ និងសហគមន៍៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


