ព័ត៌មានជាតិ
សម្ដេច ស ខេង៖ អាជ្ញាធរត្រូវទទួលយកព័ត៌មានតិទៀននិងសរសើរធ្វើជាមូលដ្ឋានគ្រឹះក្នុងការដោះ ស្រាយបញ្ហាជូនពលរដ្ឋ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវទទួលយកព័ត៌មានរិះគន់ និងសរសើរ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋឱ្យ មានប្រសិទ្ធភាពខ្ពស់បំផុត ដោយមិនត្រូវប្រកាន់និន្នាការនយោបាយ ឬបក្សពួកនិយមជាដាច់ខាត។
ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០នេះ នៅសាលាខេត្តប៉ៃលិន សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់អប់រំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចំពោះការបំផុសបំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗ ដែលមានចរិតអុជអាលបង្កឲ្យមានហិង្សាក្នុងសង្គម។ ទន្ទឹមនិងនេះ សម្ដេចក្រឡាហោម បានអំពាវនាវដល់អាជ្ញាធរដែលពាក់ព័ន្ធត្រូវខិតខំបំផុសការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់គោរពច្បាប់ និងចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណា ដែលផ្ទុយពីច្បាប់។

សម្ដេចក្រឡាហោម បន្ដថា «នៅលើសកលលោកប្រហែលជាមិនត្រូវការព័ត៌មានមិនពិតឡើយព្រោះថា យកទៅប្រើប្រាស់មិនកើតឡើយ ចង់បានតែព័ត៌មានពិត ដើម្បីងាយស្រួលធ្វើការងារអ្វីមួយជូនប្រជាពលរដ្ឋ»។
សម្ដេចក្រឡាហោមក៏បានណែនាំឲ្យអាជ្ញាធរគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានា ប្រកបដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ និងត្រូវចៀសវាងដាច់ខាត នូវអំពើហិង្សាតាមគ្រប់រូបភាពផងដែរ។
បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានជំរុញទៅអាជ្ញាធរទូទាំងប្រទេសត្រូវលើកកម្ពស់ ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


