ព័ត៌មានជាតិ
កម្ពុជា រកឃើញវត្តមានសត្វក្តាន់ប្រភេទកម្រចំនួន ៨៤ក្បាល នៅខេត្តក្រចេះ
របាយការណ៍ស្រាវជ្រាវឆ្នាំ ២០២២ ស្តីពី ស្ថានភាព និងរបាយសត្វក្តាន់ ក្នុងដែនជម្រកសត្វព្រៃព្រែក ប្រសព្វ នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គ ក្នុងខេត្តក្រចេះ បានរកឃើញសត្វក្តាន់សរុបចំនួនប្រមាណ ៨៤ក្បាល ដែលជាប្រភេទកម្រក្នុងប្រទេសកម្ពុជា។ របាយការណ៍ស្រាវជ្រាវនេះ សហការដោយក្រុមជំនាញសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ព្រមទាំងមានការចូលរួមពីសំណាក់ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។

បើតាមលទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញថា វត្តមាននៃសត្វក្តាន់វ័យជំទង់ និងកូនជាច្រើនជាសញ្ញាណវិជ្ជមាន ហើយអំពីការបន្តពូជរបស់សត្វដ៏កម្រប្រភេទនេះ នៅក្នុងតំបន់ទីជម្រកធម្មជាតិ។ អ្នកវិទ្យាសាស្រ្តធ្លាប់បានសន្និដ្ឋានថា សត្វក្តាន់បានផុតពូជទៅហើយនៅប្រទេសកម្ពុជា តែនៅឆ្នាំ២០០៦ ទើបរកឃើញមានវត្តឡើងវិញក្នុងខេត្តក្រចេះ តាមរយៈរូបភាពថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានសម្ដែងក្ដីត្រេកអរ និងមានមោទនភាពជាខ្លាំង ដែលធម្មជាតិនៃប្រទេសកម្ពុជា ផ្តល់ទីជម្រកសុខសាន្ត សម្រាប់ការរស់រានរបស់ប្រភេទសត្វសំខាន់ៗជាសកល ដូចជាសត្វក្តាន់ដែលត្រូវបាន អ្នកវិទ្យាសាស្ត្របញ្ជាក់ពីវត្តមាន និងការបន្តពូជរបស់សត្វក្ដាន់ នៅក្នុងដែនជម្រកសត្វព្រៃព្រែកប្រសព្វ។

លោក នេត ភក្ត្រា ថ្លែងថា ក្រសួងបរិស្ថាន រួមជាមួយនឹងអង្គការមូនិធិសកល សម្រាប់អភិរក្សធម្មជាតិ WWF បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការការពារ និងអភិរក្សសត្វក្តាន់ដ៏កម្រនេះ តាមរយៈការបង្កើនជីវភាពសហគមន៍មូលដ្ឋាន ការអប់រំផ្សព្វផ្សាយ និងការពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ ការបរបាញ់ និងការដាក់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារ ធ្វើយ៉ាងណាធានាការរស់រានរបស់សត្វក្តាន់ និងសត្វព្រៃដ៏មានតម្លៃជាសកលដ៏ទៃទៀត នៅក្នុងទីជម្រកធម្មជាតិ។

ទន្ទឹមនឹងគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត ភក្ត្រា ជំរុញប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ ត្រូវបន្តពង្រឹងកិច្ចសហការរួមគ្នាបន្ថែមទៀត ក្នុងកិច្ចការពារ និងអភិរក្សជីវៈចម្រុះ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចមូលដ្ឋានឲ្យប្រសើរឡើង ជាពិសេសតាមរយៈវិស័យទេសចរណ៍ធម្មជាតិ ក៏ដូចជាប្រយោជន៍ដល់ប្រព័ន្ធអេកូឡូស៊ី សម្រាប់កម្ពុជា និងសកលលោក៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


