Connect with us

ព័ត៌មានជាតិ

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​ ៖ វត្តមាន​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន មាន​សារៈសំខាន់​សម្រាប់​ពង្រឹង​វិស័យ​ការពារជាតិ

បានផុស

នៅ

​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​អះអាងថា​វត្តមាន​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​នៅ​ប្រទេស​កម្ពុជា​នាពេលនេះ ពិត​ជាមាន​សារសំខាន់​ក្នុងការ​រឹតចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ សំដៅ​លើកកម្ពស់​សមត្ថ​ភាព​លើ​វិស័យ​ការពារជាតិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការបញ្ជាក់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បានធ្វើ​ឡើង​ក្នុងខណៈដែល​សម្ដេច​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក គី​ស៊ី ហ្ស៉ី ណូ​ប៊ុ​អូ (KISHI Nobuo) រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន ដែល​បាន​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​នៅ​កម្ពុជា ខណៈ​ដែល​កម្ពុជា​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លើក​ទី​១៦ (16th ADMM) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នា​ឆ្នាំ​២០២២​នេះ ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ​។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា រយៈពេល​ចុងក្រោយ​នេះ ទោះបី​មាន​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩​ក្តី ប៉ុន្តែ​កងទ័ព​នៃ​ប្រទេស​ទាំងពីរ នៅតែ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​កាន់តែ​ជិតស្និទ្ធ តាម​ផែនការ ដែល​បាន​ឯកភាព​គ្នា​លើ​វិស័យ​កងទ័ព ដែល​ក្នុង​នោះ​បាន​បណ្ដុះបណ្ដាល​ធ​ន​ធាន​មនុស្ស ការផ្លាស់ប្ដូរ​ទស្សនកិច្ច និង​ការចូលរួម​វេទិកា​នានា​ផងដែរ ហើយ​ចំពោះ​វិស័យ​ការពារ​ជើង​ទឹក​ជប៉ុន ក៏បាន​បញ្ជូន​នាវា​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា​ផងដែរ​កាលពី​ថ្មីៗ​នេះ​។

ជាមួយគ្នា​នោះ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​សំដែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា តាមរយៈ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់លោក KISHI Nobuo នាពេលនេះ នឹង​រួមចំណែក​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការពារជាតិ រវាង​ប្រទេស​ទាំងពីរ​កាន់តែ​រីកចម្រើន​ថែមទៀត​។

គួរ​បញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​២០២០ រហូតដល់​ឆ្នាំ​២០២២​នេះ កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា និង​ជប៉ុន មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ដែល​ក្នុងនោះ​មានការ​ប្ដូរ​ដំណើរ​ទស្សនកិច្ច​ប្រតិភូ​ទៅវិញទៅមក​, ការហ្វឹកហ្វឺន​វិស័យ​រក្សា​សន្តិភាព​, ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​, ការចូល​ចត​របស់​នាវា​ស្វ័យការពារ​ជប៉ុន​នៅ​កំពង់ផែ​ព្រះសីហនុ​, ការហ្វឹកហ្វឺន​រួមគ្នា​រវាង​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំងពីរ​លើ​វិស័យ​មនុស្សធម៌ សុខាភិបាល សង្គម និង​ប្រឆាំង​ភេ​វក​ម្ម​ជាដើម​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម