Connect with us

ព័ត៌មានជាតិ

ក្រុមយុវជន សាទរចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងដាក់ជំនួសដោយកន្រ្ដកបរិស្ថាន 

បានផុស

នៅ

ក្រុមយុវជន ដែលតែងតែធ្វើកិច្ចការងារពាក់ព័ន្ធនឹងបរិស្ថាន បានបង្ហាញការពេញចិត្តចំពោះយុទ្ធនាការ ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ដែលរៀបចំឡើងដោយក្រសួងបរិស្ថាន។ ការគាំទ្រនេះ គឺធ្វើឡើងស្របពេលដែលក្រសួងបរិស្ថាន បានរៀបចំយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្រ្ដកបរិស្ថាន ​នៅខេត្តកំពត នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២នេះ ដែលមានអ្នកចូលរួមប្រមាណ ២៦០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មជនបរិស្ថានកញ្ញា ភួន កែវរស្មី បានឲ្យដឹងថា វាជារឿងល្អបំផុតដែលក្រសួងបរិស្ថាន មានគោលដៅចង់បញ្ឈប់នូវការផ្ដល់ថង់ប្លាស់ស្ទិក ពីអាជីវករទៅអ្នកទិញដោយឥតគិតថ្លៃ នៅតាមផ្សារទូទៅក្នុងប្រទេសកម្ពុជា។ កញ្ញាបន្តថា បញ្ហាប្លាស្ទិកមានការជាប់ទាក់ទងទៅនឹងការទិញបន្លែផ្លែឈើ ម្ហូបអាហារ គ្រឿងទេស ដែលសុទ្ធសឹងតែជារបស់ត្រូវការចាំបាច់ ដែលទ្រង់ការរស់នៅរបស់មនុស្ស។ កញ្ញាសម្គាល់​​​ថា ប្លាស្ទិកមានប្រភពភាគច្រើនចេញពីផ្សារតូចតាចធម្មតា ខណៈដែលផ្សារទំនើបជាទូទៅមិនសូវមានការលើកទឹកចិត្ត ឲ្យអតិថិជនប្រើប្រាស់ថង់ប្លាស្ទិកនោះទេ។

កញ្ញាបញ្ជាក់បន្ថែមថា ៖«ដើម្បីឲ្យយុទ្ធនាការនេះជោគជ័យ ទីមួយគាត់ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករនៅក្នុងផ្សារទូទាំងប្រទេស ទីពីរគាត់ត្រូវជម្រុញតាមដានអំពីការអនុវត្តថាតើមានដល់កម្រិតណា ទីបីខ្ញុំថាគួរតែមានការពិន័យ ឬណែនាំចំពោះការដែលមិនមានការអនុវត្តខ្ជាប់ខ្ជួនក្នុងការផ្ដល់ថង់ប្លាស្ទិកទៅដល់អតិថិជនរបស់ខ្លួន»។

លោក សាន ដារ៉ាវីត ដែលគេស្គាល់ជាទូទៅថា ជាយុវជនសំរាម ក៏បានសាទរចំពោះយុទ្ធនាការក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលរៀបចំដោយក្រសួងបរិស្ថាននេះដែរ។ លោកថា ចំណេះដឹងអំពីការប្រើប្រាស់ប្លាស្ទិក របស់ពលរដ្ឋខ្មែរនៅមានកម្រិត ទាំងអ្នកនៅក្នុងក្រុង និងអ្នកនៅតាមជនបទ។ លោកបន្ថែមថា នៅតាមហាងកាហ្វេ ឬភោជនីយដ្ឋានមួយចំនួន នៅតែមានការប្រើប្រាស់ប្លាស្ទិក និងកែវជ័រច្រើន បើទោះបីជានៅតាមផ្សារទំនើបខ្លះបានកម្រិតចំនួនថង់ប្លាស្ទិក ក៏ប៉ុន្តែការកំណត់នេះនៅមានចំនួនតិចតួចនៅឡើយ។

លោកបញ្ជាក់ថា អ្នកប្រើប្រាស់ភាគច្រើន មិនបានដឹងពីផល់ប៉ះពាល់ ក៏ដូចជាកំណើននៃសំរាមដែលចំនួននេះ នៅតែមានការកើនឡើង។ ទោះជាយ៉ាងនេះក្ដីលោកសង្ឃឹមថា ក្រសួងនិងអ្នកពាក់ព័ន្ធ ពិសេស​ក្រុមយុវជន នឹងមានយុទ្ធនាការផ្ទាល់ខ្លួន អំពីការកាត់បន្ថយប្លាស្ទិក និងសំរាមដែលមិនងាយរលាយ ឬក៏មានការទុកដាក់សំរាម ឲ្យបានត្រឹមត្រូវដើម្បីងាយស្រួលកែច្នៃ។

យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួនបីគឺ៖ ទីមួយ ផ្សព្វផ្សាយជាផ្លូវការ នូវចលនាទូលំទូលាយរួមគ្នា កាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា តាមគោលការណ៍ស្ម័គ្រចិត្ត ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទិក។ ទីពីរ គឺជំរុញនិងលើកទឹកចិត្តដល់អាជីវករ ឲ្យបញ្ឈប់ជាអចិន្រ្តៃយ៍នូវការផ្តល់ថង់ប្លាស្ទិក ដោយមិនគិតថ្លៃដល់អតិថិជន។

ចំណែកទីបី គឺចូលរួមចំណែកលើកស្ទួយជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមសហគមន៍ តាមរយៈការផលិតកន្រ្តក ដែលធ្វើពីចចូតជាផលិតផលក្នុងស្រុក។ តាមរយៈយុទ្ធនាការនេះ គណៈអធិបតី បានប្រគល់នូវកន្រ្ដកបរិស្ថាន ជូនអ្នកចូលរួមក្នុងអង្គពិធី ពិសេសបានចុះចែកជូនដល់ប្រជាពលរដ្ឋ អាជីវករក្នុងផ្សារសាមគ្គី ដើម្បីរួមចំណែកកាត់បន្ថយថង់ប្លាស្ទិក ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។

ទោះជាយ៉ាងនេះក្ដី ទាំងលោក សាន ដារ៉ាវីត និងកញ្ញា ភួន កែវរស្មី យល់ស្របគ្នាថា យុទ្ធនាការនេះគួរតែធ្វើការផ្សព្វ ផ្សាយបន្ថែម តាមរយៈការអប់រំ ដល់ប្រជាពលរដ្ឋ សិស្សនិស្សិតនៅតាមសាលារៀន និងចាត់បញ្ចូលទៅក្នុងកម្មវីធីសិក្សារបស់សិស្ស ដោយមានការអប់រំជាប្រចាំសប្ដាហ៍ ឬប្រចាំខែ ខណៈដែលវត្តមានសំរាម នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន គឺមានការកើនឡើងខ្លាំង៕

អត្ថបទ៖ លន់ សេនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទី មុន

ក្រុមហ៊ុនកូរ៉េ​ធំៗ​ ១៣ ក្រុមហ៊ុន មានទាំង​ក្រុមហ៊ុន​ Samsung ​លើក​គ្នា​​ស្វែងរក​ឱកាសវិនិយោគក្នុងប្រទេស​កម្ពុជា

ព័ត៌មានជាតិ៣២ នាទី មុន

នៅថ្ងៃនេះ ក្រសួងយុត្តិធម៌ បានរៀបចំមហាសន្និបាតវិស័យយុត្តិធម៌ទូទាំងប្រទេស រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ៥១ នាទី មុន

រុស្ស៊ី ចង្អុលចំមុខ ៣ប្រទេស នៅពីក្រោយការវាយប្រហារភេរវកម្ម ដ៏ឃោរឃៅ

ជីវិតកម្សាន្ដ៥២ នាទី មុន

Ahreum អតីតក្រុម T-ara កំពុងសម្រាកព្យាបាលនៅពេទ្យ ក្រោយប៉ុនប៉ងធ្វើអត្តឃាត

ព័ត៌មានជាតិ៥៥ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល បង្ហាញពីយុទ្ធសាស្ត្រដឹកនាំក្រុមការងារ​តាមអង្គភាព ទទួលបានជោគជ័យ និងប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម