ព័ត៌មានជាតិ
ត្រីសម្រាប់ឆ្អើរនៅតែមានតម្លៃខ្ពស់ ទោះមិនទាន់សម្បូរ
ប្រជាពលរដ្ឋអ្នកទិញត្រីសម្រាប់ឆ្អើរលក់ នៅក្នុងភូមិកណ្ដាល ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែធ្នូនេះ ត្រីដែលត្រូវទិញយកមកឆ្អើរលក់ គឺត្រីស្លឹកឫស្សីមានតម្លៃពី ៥០០០ រៀលទៅ ៧០០០ រៀលក្នុងមួយគីឡូ ដោយត្រីមិនទាន់សម្បូរ គឺមានតម្លៃនៅថ្លៃនៅឡើយ ប៉ុន្តែបានត្រីសម្បូរវិញនោះ ត្រីខាងលើនេះ អាចមានតម្លៃពី ៣០០០ ទៅ ៥០០០ រៀលតែប៉ុណ្ណោះ។

លោកស្រី យឹម សុភាព ដែលជាម្ចាស់រោងឆ្អើរត្រីម្នាក់ បាននិយាយឲ្យដឹងថា នៅក្នុងខ្នើតនេះ ទាំងគេទាំងគាត់ នៅក្នុងភូមិ គឺចេះតែនាំគ្នាទិញត្រីយកមកឆ្អើរទៅមិនដឹងថា នៅពេលឆ្អើរត្រីរួច ដល់ខែរនោចទើបមានម៉ូយនៅភ្នំពេញមកទិញត្រីឆ្អើរ នឹងមិនដឹងថា ម៉ូយទិញដុំនោះហ៊ានឲ្យតម្លៃត្រីឆ្អើរប៉ុន្មាននោះប៉ុន្មានទេ។ ប៉ុន្តែបើប្រៀបធៀបតម្លៃត្រីឆ្អើរនៅឆ្នាំមុន ក្នុងពេលដូចគ្នានេះ គឺត្រីឆ្អើរធុនតូចមួយចង្កាក់ថ្លៃ ១២០០ រៀល ចំណែកត្រីធំមានតម្លៃ ១៥០០ រៀល។ ដោយឡែកការឆ្អើរត្រីលក់នេះ ក៏ត្រូវជួលកម្មករជាច្រើននាក់ឲ្យជួយដោតត្រីជាចង្កាក់ៗ សម្រាប់ឆ្អើរផងដែរ ដែលតម្លៃឈ្នួលដោតត្រីក្នុង ១០០ ចង្កាក់ថ្លៃ ៦០០០ រៀល។


ចំណែកបងស្រី ឈ្មោះ ឃួន ណាវី ដែលជាអ្នកស៊ីឈ្នួល ដោតត្រីជាចង្កាក់ៗនោះបាននិយាយឲ្យដឹងថា សម្រាប់រូបគាត់ក្នុងមួយថ្ងៃអាចដោតបាន ៧០០ ចង្កាក់ដែលអាចបានកម្រៃ ៤២០០០ រៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ប៉ុន្តែសម្រាប់អ្នកខ្លះ ដោតត្រីបានត្រឹមតែ ៤០០ទៅ៥០០ចង្កាក់ប៉ុណ្ណោះក្នុង១ថ្ងៃទៅតាមសមត្ថភាព។ ចំណែកកុមារៗវិញ ក៏អាចដោតត្រីបានក្នុងមួយថ្ងៃពី ២០០ ទៅ ៣០០ ចង្កាក់ផងដែរ ដើម្បីជួយផ្គត់ផ្គង់ ជីវភាពឪពុកម្ដាយនៅក្នុងក្រុមគ្រួសារ។


ទាក់ទងនឹងមុខរបរឆ្អើរនេះ លោកស្រីចៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ប្រជាពលរដ្ឋប្រកបមុខរបរឲ្យឆ្អើរត្រី នៅក្នុងភូមិកណ្ដាលមានប្រមាណ ១០០គ្រួសារ។ចំណែកអ្នកស៊ីឈ្នួលដោតត្រីវិញ ក៏មានរាប់រយនាក់ផងដែរក្នុងមួយថ្ងៃៗ ដែលមុខរបរនេះ ក៏អាចជួយផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃពួកគាត់បានមួយរយៈផងដែរ។ លោកស្រីចៅសង្កាត់ផ្សារឆ្នាំង ក៏សូមអំពាវនាវផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រកបមុខរបរឆ្អើរត្រី មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងខ្សែ ព្រោះខែនេះជាខែរដូវរំហើយ បើមិនប្រុងប្រយ័ត្នទេអាចនឹងបង្កឡើងនូវគ្រោះអគ្គិភ័យ ដែលធ្វើឲ្យអន្តរាយដល់ផ្ទះសម្បែងរបស់យើង។ ដូច្នេះត្រូវតែរួមគ្នាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទើបជាការប្រសើរ៕
អត្ថបទ៖ ឈៀង ថារិទ្ធ
សូមចុចអាន៖ ជំនាញប្រកាសបង្ក្រាបបទល្មើសនាំចូលស៊ុតសត្វមាន់- ទា ពីប្រទេសជិតខាង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


