Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ​កំពុងធ្វើការជួសជុល​ ជង្ហុកសំបុកមាន់​ និង​អ៊ុតកៅស៊ូ​លើផ្លូវកម្ពុជាក្រោម​

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើការជួសជុលជង្ហុកសំបុកមាន់ ​និងអ៊ុតកៅស៊ូ​កំណាត់​ផ្លូវ​កម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស៧ មករា ដល់ផ្សារធំថ្មី ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការលើកសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រមសមជាទីក្រុង​ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិង​ដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹង​នៅព្រឹកថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២​នេះថា៖ អនុវត្តតាមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិង​ដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពជួសជុល ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូ លើកំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស ៧ មករា ដល់ផ្សារធំថ្មី ដោយឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងនោះមានខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌដូនពេញ ក្រោយពីកំណាត់ផ្លូវនេះ មានការខូចខាតដោយកន្លែង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវធ្វើការជួសជុលនិងអ៊ុតកៅស៊ូឡើងវិញទាំងស្រុងតែម្តង។ ចំពោះការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវមួយខ្សែនេះ លោក សាំ ពិសិដ្ឋ មិនបានបញ្ជាក់ពីការបញ្ចប់ការដ្ឋាននៅពេលណានោះទេ ដោយលោកបញ្ជាក់ថា ពេលនេះជារដូវភ្លៀងធ្លាក់ យើងមិនអាចកំណត់ពេលវេលាបាននោះទេ បើមានភ្លៀងធ្លាក់ជាប់ៗគ្នា ការដ្ឋានគឺ មិនអាចដំណើរការទៅកើតនោះទេ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

កងកម្លាំងមិនស្គាល់មុខ មីយ៉ាន់ម៉ា ផ្ទុះការប្រយុទ្ធគ្នា និងបោកគ្រាប់បែកជិត​ព្រំដែន ថៃ

នយោបាយ២៨ នាទី មុន

គ.ជ.ប ប្រាប់អាជ្ញាធរឱ្យអព្យាក្រឹត្យឥតលម្អៀងសម្រាប់យុទ្ធនាការហែក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត

ព័ត៌មានអន្ដរជាតិ៥៧ នាទី មុន

លោក​ Modi ចង់​ឲ្យ​ឥណ្ឌា​ក្លាយ​ជា​រដ្ឋធានី​នៃ​អាស៊ីអាគ្នេយ៍

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជារក្សាចំណូលបានជាង៨៦៣លានដុល្លារពីការនាំចេញអង្ករនិងស្រូវក្នុងរយៈពេល៤ខែ

ព័ត៌មានជាតិ១ ម៉ោង មុន

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលនយោបាយបើកចំហរ និងពហុភាគីនិយម

Sokha Hotels

ព័ត៌មានពេញនិយម