ព័ត៌មានជាតិ
រាជធានីភ្នំពេញ នឹងមានរោងចក្រផលិតទឹកស្អាតមួយទៀត ដែលមានសមត្ថភាពផលិត ៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ
រាជធានីភ្នំពេញ នឹងមានរោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត មានសមត្ថភាពផលិតទឹកស្អាតបាន ៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដែលមានទីតាំងលើដីសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ ២ ភូមិបឹងធំ ៣ សង្កាត់បឹងធំ ខណ្ឌកំបូល។

ដើម្បីឲ្យដំណើរការនៃគម្រោងខាងលើនេះ ទទួលបាននូវភាពជោគជ័យ បំពេញបាននូវបំណងចង់បានរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈចុះពិនិត្យមើលស្ថានភាពទឹកសណ្ដស្ទឹងព្រែកត្នោត ក៏បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះទៅពិនិត្យគម្រោងទីតាំងសាងសង់ស្ថានីយទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ។

បើតាមមន្ត្រីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញខាងលើនេះ មានឈ្មោះថា ជារោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៥០០០ ម៉ែត្រគីបក្នុងមួយថ្ងៃ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ ២០២២ ដល់ ២០២៤ លើផ្ទៃដី ៣០ហិចតា។

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាតឲ្យប្រជាពលរដ្ឋបាន នៅភាគខាងលិចឆៀងខាងត្បូងរាជធានីភ្នំពេញ នៅស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល និងមួយផ្នែកទៀត នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។

រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី ១ នៅឆ្នាំ ២០២៣ នឹងអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតនេះបាន នៅក្នុង ៣សង្កាត់នៃខណ្ឌកំបូល ហើយនឹងបន្តពង្រឹកវិសាលភាព ឲ្យកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត មានអនាម័យល្អ ទៅតាមគោលនយោបាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកឃួង ស្រេង បានលើកឡើងទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានគុណបំណាច់ច្រើនណាស់ សម្រាប់ប្រជាជនកម្ពុជា ទី១. រំដោះប្រជាពលរដ្ឋកម្ពុជាឲ្យរួចពីការកាប់សម្លាប់របស់ប៉ុលពត នៅថ្ងៃ ៧ មករា ឆ្នាំ ១៩៧៩។ ទី២. ការពារជីវិតប្រជាពលរដ្ឋកម្ពុជា ម្តងទៀតពីជំងឺកូវីដ-១៩។ ទី៣. គិតគូធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ រស់នៅស្អាត ផឹកទឹកស្អាត តាមរយៈការបង្កើតឲ្យមានរោងចក្រផលិតទឹកស្អាតនេះ តែម្ដង៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៤ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច២ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ


