Connect with us

ព័ត៌មានជាតិ

នាវាដឹកផ្លែឈើ​ចិនខូចម៉ាស៊ីន ដាច់យុថ្កា​រសាត់​អណ្ដែតទើរចូលដែន​សមុទ្រកម្ពុជា​

បានផុស

នៅ

នាវាដឹកផ្លែឈើពីចិនទៅប្រទេសថៃ មានឈ្មោះថា សេង កង បានរសាត់អណ្ដែតចូលដែនសមុទ្រកម្ពុជា នៅថ្ងៃទី ១៤ ខែកក្កដា ដោយសារខូចម៉ាស៊ីន និងដាច់យុថ្កា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី ១៤ ខែកក្កដានេះថា កម្លាំងការពារកោះ​តាងលេខ៣ សហការជាមួយកម្លាំងនគរបាលព្រំដែនដែនទឹក និងកម្លាំងស្នាក់ការទីបញ្ជាការជួរមុខអគ្គលេខាដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានចេញប្រតិបត្តិការរុករកក្រុមនាវិករបស់នាវា សេងកង ដែលពួកគេបានលោតចុះទឹកហែលឡើងលើកោះកាលពីថ្ងៃទី១២ ខែកក្កដា។

ក្រុមការងារបានប្រទះឃើញមនុស្សទាំងចំនួន៤នាក់ នៅចំណុច N 10.19.021 E 103 08 316 រួចហើយកម្លាំងសហការបានបញ្ជូនមកទីបញ្ជាការការពារកោះតាងលេខ៣ ដើម្បីសួរនាំ និងធ្វើកំណត់ហេតុ។

នាវាឈ្មោះ សេង កង មានបណ្តោយប្រវែង ៥២ម៉ែត ទទឹង៨ម៉ែត ជម្រៅទឹក ៤.៥ម៉ែត មានកម្លាំងម៉ាស៊ីន ៥៤០សេស មានម៉ាស៊ីនរត់២ គ្រឿង និងម៉ាស៊ីនភ្លើង១គ្រឿង និងមានបុរសជនជាតិចិនជានាវិកចំនួន ៤ នាក់ ឈ្មោះ CHENG CHANGBAO អាយុ ៤៤ឆ្នាំ ឈ្មោះ WU KONGPING អាយុ៣៦ ឆ្នាំ ឈ្មោះ WANG SHENG PING អាយុ៣០ឆ្នាំ លីន ស៊ីម៉ី អាយុ ៤២ ឆ្នាំ។

តាមរបាយការណ៍ពីរដ្ឋមន្ត្រីព័ត៌មាន នាវាខាងលើបានបើកបរមកពីប្រទេសចិន ឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីដឹកផ្លែឈើទៅកាន់ប្រទេសចិនវិញ មូលហេតុដែលចូលសមុទ្រកម្ពុជាដោយបញ្ហាម៉ាស៊ីនខូច និងដាច់ខ្សែយុថ្កា ក៏បានអណ្តែតចូលក្នុងដែនសមុទ្រកម្ពុជា។

អ្នកទាំង៤នាក់ប្រាប់ថា លិខិតឆ្លងដែនបានធ្លាក់ចូលក្នុងទឹកបាត់ ក្រោយពីបានសាកសួរនិងធ្វើកំណត់ហេតុរួច បានបញ្ជូនអោយកម្លាំងប៉ូលិសព្រំដែនទឹក ដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាវ វណ្ណា ទទួល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម