ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ៖ កម្មករនិងនិយោជិតណាមិនចូលរួមអនុវត្តរបបផ្នែកសោធននឹងត្រូវពិន័យតាមច្បាប់
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងទៀតថា ចំពោះកម្មករនិយោជិត និងនិយោជកណាដែលមិនចូលរួមអនុវត្តរបបសន្តិសុខសង្គមផ្នែកសោធននិវត្តន៍ នឹងត្រូវពិន័យតាមច្បាប់របបសន្តិសុខសង្គម។

ថ្លែងក្នុងពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ
នៃច្បាប់ស្តីពីការងារដល់និយោជក នៅព្រឹកថ្ងៃទី១៥កក្កដា នៅសណ្ឋាគារហ៊ីម៉ាវ៉ារី លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស.បានមានប្រសាសន៍ថា ជាកាតព្វ កិច្ចកម្មករនិយោជិតស្ថិតក្នុងច្បាប់ការងារនិងនិយោជកត្រូវតែចូលរួមអនុវត្តនៅក្នុងរបបផ្នែកសោធននេះជាចាំបាច់ ក្នុងនោះកម្មករត្រូវបង់២ភាគរយនៃប្រាក់ឈ្មួលរបស់ខ្លួន និងនិយោជកត្រូវបង២ភាគរយ។ ប៉ុន្តែនៅពេលដល់អាយុចូលនិវត្តន៍៦០ឆ្នាំកម្មករនឹងទទួលបានផលប្រយោជន៍១០០ភាគរយ។

លោករដ្ឋមន្ត្រីបានបន្តថា «បើទោះបីជាការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះជាច្បាប់ឬជានយោបាយដែលតម្រូវឱ្យកម្មករនិយោជិតត្រូវអនុវត្តក៏ដោយ ប៉ុន្តែវាស្ថិតនៅក្នុងស្មារតីគោលការណ៍សមធម៌ និងវប្បធម៌ចែករំលែកនៅក្នុងសង្គមផងដែរ។ អីចឹងទេជាកាតព្វកិច្ចផង និងជាសីលធម៌ផងក្នុងការអនុវត្តប្រព័ន្ធនេះ»។
លោករដ្ឋមន្ត្រីបានបន្តថា ការអនុវត្តរបបនេះវានឹងជួយធានាសន្តិសុខប្រាក់ឈ្នួលរបស់កម្មករនិយោជិត ពោលគឺនៅពេលបុគ្គលិកណាម្នាក់ធ្លាក់ខ្លួនទៅក្នុងហានិភ័យមិនអាចងើបរួចនឹងទទួលបានការគាំពារ និងជួយសម្រាលបន្ទុកក្នុងសង្គម។ ចំណែករោងចក្រ សហគ្រាសនីមួយៗក៏ទទួលបានកម្លាំងពលកម្មមានផាសុខភាពមានផលិតភាពឱ្យរោងចក្រសហគ្រាសរបស់ខ្លួនផងដែរ។

លោករដ្ឋមន្ត្រីបានបន្ថែមថា លើសពីនេះទៀតការអនុវត្តរបបនេះក៏មានសារសំខាន់ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល កាត់បន្ថយគម្លាតប្រាក់ឈ្នួល កាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រនៅក្នុងសង្គម ព្រោះថា នៅក្នុងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធន ជាកាតព្វកិច្ចនេះនៅពេលដែលបងប្អូនដល់អាយុចូលនិវត្តន៍ក៏មានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពផងដែរ ដូច្នេះបន្ទាប់ពីបងប្អូនចូលនិវត្តន៍គឺមិនបារម្ភនៅពេលមានជំងឺ ត្រូវចំណាយទៅលើការព្យាបាលឡើយ ។ លោករដ្ឋមន្រ្តីបានសំណូមពរយ៉ាងទទូចទៅកាន់តំណាងនិយោជកដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយនាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចំងល់ទាំងឡាយពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយបន្តអំពីកាតព្វកិច្ចនិងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននេះឱ្យបានទូលំទូលាយប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ធ្វើយ៉ាងណាឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ចស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម ពេញលេញប្រកបដោយភាពពេញចិត្ត និងរីករាយចៀសវាងការទទួលនូវការញុះញង់ការទទួលព័ត៌មានមិនពិតពីក្រុមជនអគតិមួយចំនួនតូច។

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ ប៉ុន្តែដោយសារវាជាការងារថ្មីទើបក្រសួងបានពន្យារហូតដល់ថ្ងៃទី០១ខែតុលាឆ្នាំ២០២២វិញដោយទុករយៈពេល៣ខែចាប់ពី ខែកក្កដា
ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយរបបផ្នែកសោធននេះដល់កម្មកនិយោជិតនៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស សួន ឧស្សាហកម្មរោងចក្រ សហគ្រាសគ្រឹះស្ថាន ទូទាំងរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌបានយល់ដឹងឱ្យបានច្បាស់លាស់ដើម្បីឱ្យដំណលរការអនុវត្តប្រកបដោយរលូន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


