ព័ត៌មានជាតិ
អគ្គលេខាធិការរដ្ឋសភា ៖ សេចក្ដីព្រាងវិសោធនកម្មច្បាប់ធម្មនុញ្ញ បានទៅដល់រដ្ឋសភាហើយ
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ប្រាប់កម្ពុជាថ្មី នារសៀលថ្ងៃទី ១៥ ខែកក្កដានេះថា សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពី វិសោធនកម្មមាត្រា១៩ថ្មី (មួយ) មាត្រា ៩៨ថ្មី មាត្រា ១០២ថ្មី មាត្រា ១១៩ថ្មី (មួយ) និងមាត្រា ១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣ថ្មី និងមាត្រា ៤ថ្មី នៃច្បាប់ធម្មនុញ្ញ បានទៅដល់រដ្ឋសភាហើយ។

បើតាមលោក ឡេង ប៉េងឡុង សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្ដីពី វិសោធនកម្មមាត្រាមួយចំនួន នៃច្បាប់ធម្មនុញ្ញនេះ នឹងដាក់ជូនគណៈអចិន្រ្តៃយ៍រដ្ឋសភានៅសប្តាហ៍ក្រោយនេះហើយ។ លោកថា នៅពេលគណៈអចិន្រ្តៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យ សម្រេចរួចហើយ ទើបដាក់ជូនរដ្ឋសភា ដើម្បីបើកកិច្ចប្រជុំ ពេញអង្គ។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីម្សិលមិញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី ១០នេះ គឺអនុវត្តទៅតាមនីតិវិធី ដែលចែងក្នុងរដ្ឋធម្មនុញ្ញទាំងអស់ ដោយពុំមានចំណុចណាមួយដែលនិយាយថា ជារឿងលាក់បាំង ជាការសំងាត់នោះទេ។ បើតាមលោករដ្ឋមន្ត្រី ចាប់តាំងពីឆ្នាំ ១៩៩៣មក រដ្ឋធម្មនុញ្ញរបស់កម្ពុជា ត្រូវបានធ្វើវិសោធនកម្មចំនួន ៩ លើករួចមកហើយ។ បើគិតបន្ថែមលើកនេះទៀត គឺចំនួន ១០លើកហើយ។ ការធ្វើវិសោធនកម្មនេះ គឺដើម្បីបំពេញចន្លោះខ្វះខាតរបស់រដ្ឋធម្មនុញ្ញកម្ពុជា និងដើម្បីធានាការពារឧត្ដមប្រយោជន៍របស់ជាតិ។
គួររំលឹកថា កាលពីថ្ងៃទី ១៣ ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជណាចក្រកម្ពុជា ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពី វិសោធនកម្មមាត្រាមួយចំនួន នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយជាលទ្ធផលលទ្ធផល ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា «អាចធ្វើទៅបាន» ស្របតាមបរិបទនៃសភាព ការណ៍ជាក់ស្ដែង និងពុំមានអ្វីប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយម អាស្រ័យដោយរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឡើងនៅពេលប្រទេសជាតិមិនឋិតក្នុងភាពអាសន្ន៕
អត្ថបទ៖ កោះកែវ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


