ព័ត៌មានជាតិ
តើគយ និងពន្ធដារ ដើរតួនាទីសំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ចជាតិ?
អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គឺជាអគ្គនាយកដ្ឋានពីរផ្សេងគ្នា ដែលស្ថិតនៅក្រោម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែមួយ។ អគ្គនាយកដ្ឋានទាំងពីរ មានតួនាទីដូចគ្នា គឺប្រមូលពន្ធជូនរដ្ឋ។ ទោះបីជាប្រមូលពន្ធចូលរដ្ឋដូចគ្នា តែស្ថាប័នទាំងពីរមានភាពខុសគ្នាដូចខាងក្រោម៖

អគ្គនាយកដ្ឋានពន្ធដារ គឺជាអគ្គនាយកដ្ឋានដែលប្រមូលគ្រប់សព្ធសារពើពន្ធនៅក្នុងប្រទេស។ ស្ថាប័ននេះ មានតួនាទី និងភារកិច្ចជាអាទិ៍ដូចជា៖
- រៀបចំគោលនយោបាយសារពើពន្ធ និងការប្រមូលពន្ធគ្រប់ប្រភេទបង់ចូលរដ្ឋ
- រៀបចំសេចក្តីព្រៀងច្បាប់ លិខិតបទដ្ឋាននានាស្តីពីពន្ធដារ កំណត់បញ្ជីឯកសារចាំបាច់នានា និងលិខិតយុត្តិការ ដែលអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុកត្រូវកាន់កាប់រក្សា និងផ្តល់រដ្ឋបាលសារពើពន្ធ
- កំណត់មូលដ្ឋានគិតពន្ធលើអ្នកជាប់ពន្ធ ឬភ្នាក់ងារកាត់ទុក ដោយផ្អែកលើការអង្កេត និងប្រមូលផ្តុំព័ត៌មាន
- គណនា និងប្រមូលប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងចំណូលផ្សេងៗ
- កសាងកម្មវិធី និងអនុវត្តការងារសវនកម្មចំពោះអ្នកជាប់ពន្ធ
- ទទួលបន្តុកសហប្រតិបត្តិការអន្តរជាតិក្នុងផ្នែកពន្ធដារ
- អនុវត្តទោសទណ្ឌតាមច្បាប់ចំពោះអ្នកជាប់ពន្ធ និងភ្នាក់ងារកាត់ទុក ដែលល្មើសបទបញ្ញត្តិនានា ស្តីពីពន្ធដា
- ចូលរួមរៀបចំគម្រោងទីផ្សារជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រៀងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ

រីឯ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាវិញ គឺជាស្ថាប័នទទួលខុសត្រូវត្រួតពិនិត្យទំនិញនាំចេញ នាំចូលនៅមាត់ច្រកព្រំដែន និងប្រមូលពន្ធ អាករ និងកម្រៃគ្រប់ប្រភេទលើទំនិញនាំចេញនាំចូល។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ មានតួនាទី និងភារកិច្ចតាមបទប្បញ្ញតិ្តជាធរមាន ដូចជា៖
- លើកសំណើគោលនយោបាយពាក់ព័ន្ធនឹងការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិ, រៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារប្រមូលពន្ធនិងអាករនាំចេញ-នាំចូលគ្រប់ប្រភេទ ជាពិសេស ពិនិត្យពិចារណាក្នុងការកសាង និងអនុវត្តតារាងពន្ធគយ និងនីតិវិធីទាំងឡាយ ដែលទាក់ទងនឹងការងារគយ និងរដ្ឋាករ លើមុខទំនិញគ្រប់ប្រភេទឲ្យបានសមស្របទៅតាមដំណាក់កាលនីមួយៗនៃការវិវត្តន៍សេដ្ឋកិច្ចជាតិ និងអន្តរជាតិ
- អនុវត្តគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការងារគយ និងរដ្ឋាករ
- ត្រួតពិនិត្យ តាមដាន និងគ្រប់គ្រងការនាំចេញ-នាំចូលទំនិញគ្រប់ប្រភេទ ទោះមាន ឬគ្មានលក្ខណៈពាណិជ្ជកម្មក្តី ដោយរាប់បញ្ចូលទាំងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនរបស់អ្នកដំណើរ ឬផ្លាស់ប្តូរលំនៅដ្ឋាន រូបិយប័ណ្ណ លោហធាតុ-ត្បូងថ្មមានតម្លៃ បេតិកភណ្ឌវប្បធម៌ និងភណ្ឌិការប្រៃសណីយ៍ ព្រមទាំងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ
- គ្រប់គ្រង ត្រួតពិនិត្យ និងអនុវត្តការប្រមូលពន្ធ អាករ និងកម្រៃផ្សេងៗ លើទំនិញនាំចេញ-នាំចូលគ្រប់ប្រភេទ
- សម្របសម្រួលឲ្យមានការត្រួតពិនិត្យរួមគ្នាតែមួយលើក ក្នុងករណីដែលតម្រូវឲ្យមានការត្រួតពិនិត្យដោយស្ថាប័នផ្សេងទៀតស្របតាមការកំណត់រកឃើញហានិភ័យ
- លើកវិធានការរាំងខ្ទប់ និងចាប់ឃាត់ទំនិញរត់ពន្ធគយគ្រប់ប្រភេទ
- លើកគម្រោងជ្រើសរើស និងបណ្តុះបណ្តាលជំនាញបច្ចេកទេស មន្ត្រី បុគ្គលិក និងភ្នាក់ងារគយនិងរដ្ឋាករ
- ចូលរួមរៀបចំគម្រោងថវិកាជាតិប្រចាំឆ្នាំ ដើម្បីបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ
- អនុវត្តនូវភារកិច្ចផ្សេងទៀត តាមការកំណត់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថា អគ្គនាយកដ្ឋានទាំងពីរ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រមូលពន្ធជូនរដ្ឋ៕
អត្ថបទ៖នាង រតនៈ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៨ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់


