ព័ត៌មានជាតិ
មន្ត្រីជំរុញការចិញ្ចឹមត្រីឱ្យច្រើនផ្គត់ផ្គង់ទីផ្សារក្នុងស្រុកជំនួសពីការបានមកពីធម្មជាតិ
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម លើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅទីស្ដីការគណៈរដ្ឋមន្ត្រីថ្ងៃអង្គារ៍ទី ១៩ ខែកក្កដានេះថា ដែននេសាទនៅកម្ពុជាចេះតែរួមតូច ដោយសារបឹងបួមួយចំនួនមានការគោករាក់ ខណៈប្រជាជនចេះតែកើនឡើង ធ្វើឱ្យតម្រូវការកើនឡើងដែរ។

លោកថា ដើម្បីបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ គឺចាំបាច់ត្រូវធ្វើវារីវប្បកម្ម ខណៈរាជរដ្ឋាភិបាល និងប្រជាវារីវប្បករ បានខិតខំរហូតដល់រៀបចំគោលនយោបាយវិស័យវារីវប្បកម្ម ជំរុញវិស័យមួយនេះឱ្យមានការរីកចម្រើនទៅថ្ងៃខាងមុខ។
លោក ពុំ សុថា «ទិសដៅទៅមុខនេះ ធនធាននៅក្នុងធម្មជាតិយើង នឹងអាចថមថយ ឬមានស្ថិរភាព ខ្ញុំគិតថាមិនអាចកើនឡើងទេធនធានជលផល នៅក្នុងធម្មជាតិនេះ ដោយសារដែននេសាទ និងបឹងបួមួយចំនួនមានការគោករាក់»។

របាយការណ៍ពីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បង្ហាញថា កម្ពុជាមានតម្រូវការផលនេសាទ ៨៨៧ ពាន់តោនក្នុង១ឆ្នាំ ក្នុងនោះផលបានពីធម្មជាតិ ៥ រយ ៨ ពាន់តោន ផលបានពីវារីវប្បកម្ម ៣ រយ ៤៨ ពាន់តោន និងការនាំចូល ៣៤ ពាន់តោន ខណៈការនាំចេញនៅមានតិចតូចនៅឡើយ៕
អត្ថបទ៖ ឌឿន ចាន់ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


